ភ្នំពេញ ៖ កន្លងមក រោងចក្រសហគ្រាស និង ក្រុមហ៊ុន ចំនួន៣៣ ទីតាំង បានអនវត្តច្បាប់ ដោយធ្វើការបំពាក់ និងត្រៀមធ្វើការបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា រហូតមកទល់ពេលនេះ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា និងអគ្គបញ្ជាការដ្នាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកងទ័ពខ្មែរ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រា ថ្នាក់ជាតិ ដ៏មហិមារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃ៣០ មេសានេះ ដើម្បីចូលរួមអបអរសាទរពិធី ខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដី នៃសាធារណរដ្នសង្គម និយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥) ។ បើតាមហ្វេសប៊ុករបស់លោក...
ភ្នំពេញ ៖ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល មិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត។ តាមរយៈសារលិខិតអបអរសាទរ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអង្គារបានផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សេរីភាពក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌាចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅ Jammu និង Kashmir ដែលបានសម្លាប់មនុស្ស២៦នាក់។ សារនេះត្រូវបានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ទីប្រឹក្សាសន្តិសុខជាតិ Ajit Doval និងអគ្គសេនាធិការការពារជាតិ Anil...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការបរាជ័យក្នុងពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើមិនចូលខ្លួនមកអង្គុយតុចរចាជាមួយរុស្ស៊ី។ លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ នៅពេលត្រូវបានសួរថាតើគាត់មានការអាណិតអាសូរចំពោះទីក្រុងគៀវដែរឬទេ ប្រធានាធិបតីបានឆ្លើយតបដោយនិយាយថាគោលនយោបាយរបស់គាត់គឺសំដៅ សង្គ្រោះ ប្រទេសអ៊ុយក្រែន ហើយបានព្រមានថាជម្លោះបន្តនឹងមិននាំមកនូវភាពល្អដល់ប្រទេសនេះនោះទេ។ លោកបានមានប្រសាសន៍ថា៖ខ្ញុំគិតថាខ្ញុំកំពុងសង្គ្រោះប្រជាជាតិមួយនេះ។ ខ្ញុំគិតថាប្រជាជាតិនេះនឹងត្រូវកម្ទេចបានយ៉ាងស្រួលក្នុងពេលឆាប់បំផុតពីព្រោះថាវាកំពុងទល់មុខទៅនឹងម៉ាស៊ីនសង្គ្រាមដ៏ធំមួយ...
បរទេស៖ ប្រទេសប៉ាគីស្ថានបានចោទថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធា លើទឹកដីរបស់ខ្លួន ដែលជាសញ្ញានៃការកើនឡើង ភាពតានតឹងបន្ថែមទៀតរវាងប្រទេសជិតខាងប្រដាប់អាវុធ នុយក្លេអ៊ែរទាំងពីរនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានសរសេរនៅលើ X នៅល្ងាចថ្ងៃអង្គារថា “ប៉ាគីស្ថានមានព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តដែលឥណ្ឌាមានបំណងធ្វើការវាយប្រហារយោធាក្នុងរយៈពេល ២៤ម៉ោង...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃ២៩ មេសា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាជាសមាជិករបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ាន៕
ភ្នំពេញ៖ បុរសម្នាក់ដែលមិនដឹងថាមានមូលហេតុអ្វីបានជាចូលទៅកាប់សម្លាប់បងថ្លៃស្រីដោយគ្មានញញើតដៃនៅរាត្រីថ្ងៃ២៩ មេសានេះ ដល់ក្នុងបន្ទប់ដេកនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនបានហើយ ក្រោយធ្វើសកម្មភាពប្រហែលជាមួយម៉ោង។ ហេតុការណ៍កាប់សម្លាប់យ៉ាងព្រៃផ្សៃនេះកើតឡើងនៅវេលាម៉ោង២០ និង៣០នាទី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល...