ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវគ្រប់គ្រងសត្វរបស់ខ្លួនបានត្រឹមត្រូវ កុំឱ្យសត្វទាំងនោះដើរផ្លូវកាត់ផ្លូវ ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពេលបច្ចុប្បន្នកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាមួយសមរភូមិសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋនោះទេនៅតែបន្តខាំស្មៅជាមួយពលរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នាខេត្តកំពតនាព្រឹកថ្ងៃទី២៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកបានជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ ចប់ពីមួយចូលមួយ ។ ជាក់ស្តែងបន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដជាសកលមក ចូលមកដល់សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ២៩ មេសានេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ របស់វៀតណាម ។ នាឱកាសនេះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរក្រុមអ្នករិះគន់ថា ឥឡូវនេះ ប្រទេសណាខ្លះមិនខ្ចីលុយបរទេស? គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោក ប្រភពចំណូល និងរដ្ឋ មានមកពីណាខ្លះ? ដូច្នេះភាគច្រើនគឺខ្ចីគេ គ្រាន់តែទម្រង់ នៃការខ្ចីខុសគ្នា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា មានផ្លូវ មានសង្ឃឹម មានផ្លូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋ អាចឆ្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វី ដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគ លើអ្វីផ្សេងមុននឹងមានផ្លូវ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីពិតជានឹងជួយកូរ៉េខាងជើងការពារខ្លួន ប្រសិនបើតម្រូវការបែបនេះកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ អគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov បានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតី ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ៧២ម៉ោងនៃទិវាជ័យជំនះ ដែលប្រកាសដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅព្រឹកថ្ងៃចន្ទ ដោយដាក់ឈ្មោះវាថាជា ការប៉ុនប៉ង ឧបាយកលប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីឆ្នាំ៨០ជាងមក ដល់ពេលបច្ចុប្បន្ន នៅមានភូមិស្រុកណាមួយ នៅក្នុងខេត្តតាកែវ គ្មានការអភិវឌ្ឍសោះ សម្តេចមិនជឿសោះឡើយ ហើយហ៊ានភ្នាល់ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា។ ការលើកឡើងទឹកចិត្តរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...