ភ្នំពេញ ៖ ក្រុមមន្រ្តីនគរបាលចរាចរណ៍ ដែលមានការរិះគន់ចំពោះសកម្មភាពរុះរើប៉ារាស់ ទៅទីតាំងថ្មីដោយមិនទាន់ចប់ម៉ោងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារតែមានបញ្ហានោះ ត្រូវបានទទួលរងពិន័យពីថ្នាក់លើ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាថ្ងៃ៣ មេសា បានឲ្យដឹងថា ក្រោយឃើញការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣...
ភ្នំពេញ ៖ បន្ទាប់ពីសម្រេចការចាក់បេតុងចុងក្រោយ គម្រោងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម នរោត្តម (Norodom Business Tower) នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដោយ ជោគជ័យនូវការបិទ បញ្ចប់ការសាងសង់ជាន់ ដំបូលអគារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលជា ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបើកដំណើរ ការយ៉ាងពេញលេញ នូវការតុបតែងលម្អ...
ភ្នំពេញ ៖ ដោយមើលឃើញ ពីសកម្មភាព របស់អ្នកបង្កើតមាតិកាមួយចំនួនដើរហួតបន្ទាត់ព្រំដែន លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា អ្នកបង្កើតមាតិកា ទាំងនោះមានមោទកភាពជ្រុលពេក ទើបបានជាដើរធ្លាក់ចូលអន្ទាក់ នយោបាយរបស់ក្រុមប្រឆាំង ដែលកើតចេញពីការគាំទ្រ ចំពោះការបញ្ចេញមតិរបស់ខ្លួនអំពីបញ្ហាសង្គម ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកបង្កើតមាតិមួយចំនួន ក្នុងបណ្តាញសង្គម បានបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធបញ្ហាជាតិ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា «យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ» ។ សូមបញ្ជាក់ថា សិក្ខាសាលានេះក៏មានការចូលរួមពីលោក ឡេង...
កាលពីថ្ងៃទី២ខែមេសា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធឈ្មោះ “ផ្គរច្រកសមុទ្រ-២០២៥A”នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ដោយផ្តោតលើការពិនិត្យប័ណ្ណសម្គាល់អត្តសញ្ញាណ ព្រមាននិងបណ្តេញ ស្ទាក់ចាប់និងឃាត់ខ្លួនជាដើម ដើម្បីត្រួតពិនិត្យពីសមត្ថភាពគ្រប់គ្រងតាមតំបន់ រួមគ្នាបិទខ្ទប់និងគ្រប់គ្រង និងវាយប្រហារដោយចំគោលដៅជាដើម ។ តាមការទម្លាយនៃឥស្សរជនភាគីយោធាឱ្យដឹងថា ចំណុចលេចធ្លោធំបំផុតនៃសមយុទ្ធឈ្មោះ“ផ្គរច្រកសមុទ្រ-២០២៥A”លើកនេះគឺ កងទ័ពជើងគោកនៃយុទ្ធភូមិភាគខាងកើត បានអនុវត្តសមយុទ្ធបាញ់គ្រាប់ពិតពីចម្ងាយឆ្ងាយ នៅលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រខាងកើត ហើយវាយប្រហារដោយចំគោលដៅទៅលើ គោលដៅសិប្បនិម្មិតដូចជាកំពង់ផែដ៏សំខាន់ និងសំណង់ថាមពលជាដើមដែលទទួលបាន ប្រសិទ្ធភាពតាមការប៉ាន់ប្រមាណ ។ នេះជាការឆ្លើយតបវិញដ៏ខ្លាំងក្លាម្តងទៀត...
ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ពិសេស ជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើចិននឹងដំឡើងពន្ធគយថែមទៀតលើ ផលិតផលដែលផលិតនៅអាមេរិក ឬទេ? លោក Wang Yi...
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត ជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការ អនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ “ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ” របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះ អធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី (EV) របស់ចិន Xiaomi បាននិយាយថា ខ្លួននឹងសហការជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលីស លើការបុកដ៏ធ្ងន់ធ្ងរមួយ ដែលពាក់ព័ន្ធនឹងរថយន្តរបស់ខ្លួន ដែលស្ថិតក្នុងរបៀប ឬ Mode ស្វ័យប្រវត្តិ នៅមុនពេលគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា និស្សិតមហាវិទ្យាល័យចំនួន...
បរទេស៖ រូបភាពពីផ្កាយរណបដែលត្រូវបាន វិភាគកាលពីថ្ងៃពុធដោយសារព័ត៌មាន Associated Press គឺបានបង្ហាញពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit យ៉ាងតិចប្រាំមួយគ្រឿង ដែលមានសមត្ថភាពនុយក្លេអ៊ែរទៅកាន់ ឆ្នេរ Camp Thunder Bay នៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវចុះសិក្សាបន្ទាន់ ដើម្បីកាយបើកមុខទឹករំដោះវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ចេញពីជំនន់ទឹកកខ្វក់គ្រា ដែលរដូវវស្សាចូលមកដល់ ។ ការណែនាំនេះ ធ្វើឡើងក្រោយក្រុមការងារចំរុះ ថ្នាក់ខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងរកដំណោះស្រាយ ក្នុងការបញ្ចៀសការលិចទឹក ជាអចិន្ត្រៃយ៍ ក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន...