តេអេរ៉ង់ ៖ ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល វាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្រោមហេតុផល នៃការព្រួយបារម្ភអំពី នុយក្លេអ៊ែរ ប្រទេសនេះនឹងត្រូវបង្ខំឱ្យបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ផ្លូវការអ៊ីរ៉ង់ IRNA ។ លោក Ali Larijani ទីប្រឹក្សារបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali...
ភ្នំពេញ ៖ ក្រោយមានការចែកចាយ ពាសពេញបណ្តាញសង្គម នាព្រឹកថ្ងៃ២ មេសា អំពីករណីផ្សាយថា មានក្រុមនគរបាលចរាចរណ៍ បានប្តូរទីតាំងរើសប៉ារាស់ ដោយមិនទាន់ចប់ម៉ោង ដោយសារមានបញ្ហា ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ស្នងការខេត្តបានចេញ បទបញ្ជាស្រាវជ្រាវករណីនេះភ្លាមៗផងដែរ ។ បើតាមសេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ...
កំពង់ចាម ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដោយប្រើប្រាស់សៀវភៅការ នូវអគារមួយខ្នង កំពស់២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) ប្រគល់បណ្ណសរសើរជូន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ទាប់ពីបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ)។ លោក សយ សុភា និពន្ធនាយកនៃសារព័ត៌មានដើមអម្ពិល ក៏បានអញ្ជើញចូលរួមទទួលដោយផ្ទាល់ ក្នុងពិធីសំណេះសំណាល និងពិសារអាហារជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២...
បរទេស៖ ទាហានអាមេរិក៣នាក់ ដែលបានបាត់ខ្លួន ក្នុងប្រទេសលីទុយអានី ត្រូវបានរកឃើញស្លាប់ នៅក្នុងរថពាសដែក របស់ពួកគេ ដែលត្រូវបានទាញចេញពីតំបន់វាលភក់កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមបញ្ជាការ កងទ័ពអឺរ៉ុប និងអាហ្រ្វិក។ ចំណែកទាហានម្នាក់ទៀត នៅតែបន្តបាត់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សាកសពទាហានទាំងបីនាក់ ត្រូវបានរកឃើញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ម៉ិកស៊ីក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការ យកពន្ធលើផលិតផលម៉ិកស៊ិក ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធគយនៅថ្ងៃទី២ ខែមេសានេះ។ លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ពេលព្រឹកធម្មតា របស់នាងនៅឯវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិកថា “អនុញ្ញាតឱ្យពួកគេដឹងថា យើងបានរៀបចំរួចជាស្រេច។...
(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាំយកសិល្បៈល្ខោនដែលសឹងតែបាត់មុខគឺ ល្ខោនបាមោជ្ជទ័យរឿង “កុលាបប៉ៃលិន” មកសម្តែងជាលើកទីពីរ សម្រាប់ទស្សនិកជនទស្សនាដោយសេរី បន្ទាប់ពីទទួលបានជោគជ័យលើការសម្តែងលើកទី១...
(កណ្តាល)៖ គោលដៅទី ៣ និងទី ៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទះ Wurkz Special Volleyball Cup 4×4 Season 2 រកឃើញម្ចាស់ជើងឯកថ្មីក្នុងពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយមណ្ឌលកំពង់ចាម គឺបានទៅលើ ក្លឹបបាល់ទះសីហាសាមគ្គី និងមណ្ឌលកណ្តាល បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B។ ក្រោមការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ បានរកឃើញម្ចាស់ជ័យលាភីលេខ ១ និង លេខ ២ ពីមណ្ឌលកំពង់ចាម និងមណ្ឌលកណ្តាល សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ ក្លិបបាល់ទះសីហាសាមគ្គី និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១៥ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានទឹកប្រាក់ចំនួន ៥ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះវិទ្យាល័យព្រះសីហនុ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្តាល A ទទួលបានទឹកប្រាក់ចំនួន ២ លានរៀល។ ជាចុងក្រោយ ជ័យលាភីលេខ ៤ បានទៅលើ ក្រុមបាល់ទះ ខេ.ស៊ី.វ៉ាយ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង A ទទួលបានទឹកប្រាក់ ១ លានរៀល។ នាសប្តាហ៍នេះ Wurkz Special Volleyball Cup 4×4 Season 2 នឹងបន្តដំណើរស្វែងរកម្ចាស់ជ័យលាភីនៅគោលដៅទី ៤ ជាគោលដៅជម្រុះតាមភូមិភាគចុងក្រោយ នៅពហុកីឡដ្ឋានខេត្តកែប ចាប់ពីថ្ងៃទី ០៤-០៥-០៦ ខែមីនា វេលាម៉ោង ៧:៣០ នាទីព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ ៖ ក្រុមហ៊ុន Smart Eden របស់ប្រទេសបារាំង បានបង្ហាញពីបំណងពង្រីក ការនាំចេញផលិតផលកម្ពុជា បន្ថែមទៀតដូចជា អង្ករ ម្រេច ស្ករត្នោត និងធ្យូងអនាម័យ ទៅកាន់ទីផ្សាររបស់ខ្លួន ក្នុងឆ្នាំ២០២៥នេះ ។ការអះអាងរបស់ក្រុមហ៊ុនបារាំងនេះ ក្នុងឱកាសលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden...