ថ្ងៃទី៣០ ខែមីនា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលើកទី១៣ រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល។ លោក WangWentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក AhnDuk-geun មន្ត្រីឧស្សាហកម្មនិងធនធានពាណិជ្ជកម្មកូរ៉េខាងត្បូងនិងលោកYoji Muto រដ្ឋមន្ត្រីឧស្សាហកម្មសេដ្ឋកិច្ចជប៉ុនបានធ្វើជាំសហអធិបតីក្នុងកិច្ចប្រជុំ។ ជុំវិញការអនុវត្តគំនិតឯកភាពសំខាន់ៗផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី៩រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង កិច្ចប្រជុំបានផ្លាស់ប្តូរមតិយោបល់ ដោយស៊ីជម្រៅនិងសម្រេចបាននូវគំនិតឯកភាពយ៉ាងទូលំទូលាយ ស្តីពីការបង្កើនវិនិយោគនិងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពហុភាគី។ ស្ថាប័នសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃ ប្រទេសទាំង៣បានឯកភាពជាឯកច្ឆ័ន្ទក្នុងការបង្កើន...
ទស្សនាវដ្ដី « Qiushi» បោះពុម្ភផ្សាយនៅថ្ងៃទី ១ ខែមេសា ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា «ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »។ អត្ថបទបានគូសបញ្ជាក់ថា បច្ចេកវិទ្យារីកចម្រើន ប្រជាជាតិក៏ខ្លាំង បច្ចេកវិទ្យាខ្លាំង ប្រទេសក៏ខ្លាំង។...
ថ្មីៗនេះ វរសេនីយ៍ឯកលោក Shi Yi អ្នកនាំពាក្យយោធភូមិភាគខាងកើតចិនបានលើកឡើងថា ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ យោធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើដំណើរទៅជិតកោះតៃវ៉ាន់ តាមយន្តហោះនិងនាវាចម្បាំង ធ្វើសមយុទ្ធជាសំខាន់អំពីសកម្មភាពយាមល្បាតប្រុងជើងការផ្លូវទឹកនិងអាកាស ដណ្តើមសិទ្ធិគ្រប់គ្រងចម្រុះ វាយប្រហារទៅលើសមុទ្រនិងដីគោក និងការបិទនិងគ្រប់គ្រងលំហទឹកសំខាន់ៗនិងច្រកផ្លូវសំខាន់ៗជាដើម ដើម្បីពិនិត្យសមត្ថភាពប្រយុទ្ធចម្រុះនៃកងទ័ពយោធភូមិភាគ។ នេះគឺជាការព្រមានយ៉ាងធ្ងន់ធ្ងរ និងទប់ស្កាត់ដោយមានប្រសិទ្ធភាពចំពោះកម្លាំងអបគមនម៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាប្រតិបត្តិការដ៏ត្រឹមត្រូវ...
ថ្ងៃទី ១ ខែមេសា លោកស្រី Zhu Fenglian អ្នកនាំពាក្យនៃការិយាល័យកិច្ចការ តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា យោធភូមិភាគខាងកើតនៃកងទ័ព រំដោះប្រជាជនចិនធ្វើសមយុទ្ធចម្រុះជុំវិញកោះតៃវ៉ាន់ជាការដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើននៃ អាជ្ញាធរLai Qingde ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដែលបំផ្លាញសន្តិភាពច្រកសមុទ្រតៃវ៉ាន់ដោយចេតនា ហើយក៏ជាវិធានការដ៏ចាំបាច់សម្រាប់គាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីផងដែរ។ លោកស្រី Zhu Fenglian បានសង្កត់ធ្ងន់ថា អ្វីដែលត្រូវចង្អុលបង្ហាញនោះគឺ វិធានការតបតវិញរបស់យើងគឺសំដៅទៅលើសកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់ទាំងអស់ឡើយ។...
លោក ទូច សុឃៈ ផ្តាំទុកជាមុនទៅកាន់ ក្រុមក្មេងទំនើងថា ប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ ប្រមុខការទូតទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ២ថ្ងៃ ដឹកទំនិញតាមរថភ្លើងពីគុនមិញ-ឡាវ ហើយមកកម្ពុជា ចំណេញពេលជាងពាក់កណ្តាល សម្តេចធិបតី និងលោកជំទាវ ចូលបច្ច័យបុណ្យ ១ម៉ឺនដុល្លារ ដល់ក្រុមគ្រួសារសពពលករខ្មែរ ដែលទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃ មន្រ្តីជំនាញគ្រប់គ្រង គម្រោងស្ថាបនាផ្លូវតភ្ជាប់ពី...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានចេញបទបញ្ជា ឲ្យអង្គភាពជំនាញពិនិត្យ និងវាយតម្លៃរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន ដើម្បីដាក់ទណ្ឌកម្មឲ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមភូមិន្ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិនារាត្រីថ្ងៃ១ មេសា។ ការបញ្ជារបស់ប្រមុខការពារជាតិនាពេលនេះ ដោយសារកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា មនុស្សម្នាក់ គឺជាជនបង្គោលម្នាក់ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជាមួយក្រសួងព័ត៌មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន អំពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News»...
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន ១នាក់ រឹបអូសបានថ្នាំញៀនជិត ៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ...
ភ្នំពេញ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥– សន្និបាតប្លុកឆេនកម្ពុជា (CBS) 2025 ដែលរៀបចំដោយ មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនៃសាកលវិទ្យាល័យគ្រប់គ្រងជាតិកម្ពុជា (NUM) រួមជាមួយ Startup Grind Cambodia និង សហគមន៍ Blockchain កម្ពុជា បានប្រជុំមនុស្សច្រើនជាង 1,000 នាក់...
កំពង់ធំ៖ នាល្ងាចថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...