ប៉ូលីសក្រុងបាងកក ចាប់ខ្លួនជនជាតិចិន ៤នាក់ ដែលចូលលួច ឯកសារពីទីតាំងអគារកម្ពស់៣៣ជាន់ ដែលបាក់រលំ ដោយគ្រោះរញ្ជួយដី រដ្ឋក្នុងតំបន់ Baltics បារម្ភថាបទឈប់បាញ់នៅអ៊ុយក្រែន នឹងក្លាយទៅជាការគម្រាមកំហែង របស់ខ្លួនទៅវិញ យោធាចិន បើកសមយុទ្ធទ្រង់ទ្រាយធំ ជុំវិញកោះតៃវ៉ាន់ ដើម្បីព្រមាន ប្រឆាំង នឹងឯករាជ្យភាពរបស់កោះនេះ ថៃ៖ ព្រឹកថ្ងៃអង្គារនេះ មានរញ្ជួយដីកម្រិត ២.៤...
ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១ មេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ សង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក...
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រួមជាមួយលោល គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ លោក ទេព នីថា បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជនណា ដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី១ មេសា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់។ ក្នុងពិធីជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន...
ភ្នំពេញ ៖ ក្នុងវេលាចុងក្រោយដែលនឹងជិតបែកបងប្រុសជាទីស្រឡាញ់គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានជារៀងរហូតគ្មានថ្ងៃជួបគ្នាវិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយអាថ៌កំបាំងមួយថា កូនស្រីម្នាក់របស់បងប្រុស ហ៊ុន សាន គ្មានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺរស់នៅផ្ទះជួលគេ ហើយចៅៗក៏ពុំបានចូលរៀនពេញលេញដែរ។ សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១ មេសា មុនបញ្ចុះសពឧកញ៉ា ហ៊ុន សាន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ ។ លោក អ៊ុន ចាន់ដា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ករណីជំងឺមិនឆ្លងបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់កើនឡើងប្រមាណជា៦៤% ខណៈនៅឆ្នាំ២០១៤មានត្រឹមតែ៥២%ប៉ុណ្ណោះ ។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង” ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន នាថ្ងៃ៣១ មីនា លោកសាស្រ្តាចារ្យ ឈាង រ៉ា...