គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងគ្រាអាសន្នពិសេសកាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏ខ្លាំង ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan តាមរយៈ Video Conference កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ឬតំណាងរបស់ប្រទេសនីមួយៗ។ មន្ត្រីបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះ ហើយបានសន្យាសាមគ្គីភាព និងការជួយដល់ប្រទេសដែលរងគ្រោះមួយនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
បរទេស៖ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅ 19.608°N និង 98.339°E នៅក្នុងស្រុកថមឡូត ក្នុងជម្រៅ ៣ គីឡូម៉ែត្រ។ ផ្នែកក៏បានបន្ថែមថា ការរញ្ជួយដីកម្រិត ៤.៤ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅមុននេះបន្តិចនៅថ្ងៃអង្គារនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃច័ន្ទ បានរៀបចំពិធីបុណ្យសពសម្រាប់គ្រូពេទ្យ និងអ្នកសង្គ្រោះបន្ទាន់ចំនួន ១៥ នាក់ដែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីសាកសពរបស់ពួកគេ និងរថយន្តសង្គ្រោះដែលត្រូវបានបំផ្លាញ គឺត្រូវបានរកឃើញកប់នៅក្នុងផ្នូរដ៏ធំភ្លាមៗ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថា បុគ្គលិកដែលត្រូវបានសម្លាប់ និងរថយន្តរបស់ពួកគេត្រូវបានសម្គាល់យ៉ាងច្បាស់ថា ជាបុគ្គលិកពេទ្យ និងមនុស្សធម៌ ហើយបានចោទកងទ័ពអ៊ីស្រាអែលថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ។ នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទីពីរនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។ យោងតាមវែបសាយ Chisun Biz ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត South China Morning...
បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅប្រទេសម៉ាឡេស៊ី វៀតណាមនិងកម្ពុជា នៅពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាម South China Morning Post ។
ភ្នំពេញ ៖ ក្នុងឱកាសអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ ជូនព្រឹត្តិការណ៍ ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា ។ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមក ជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការ ប្រគំតន្ត្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សារព័ត៌មានចេញពី NBC News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងមានការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Trump និងលោកPutin បាននិយាយចុងក្រោយតាមទូរស័ព្ទកាលពីថ្ងៃទី ១៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកប្រាកដថាទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland ហើយថាលោកបានអះអាងទៀតថា ពិតប្រាកដរួចទៅហើយអំពីការបញ្ចូលទឹកដីស្វយ័ត របស់ដាណឺម៉ាកមួយនេះមកឲ្យសហរដ្ឋអាមេរិក។ លោក Trump បានប្រាប់ទូរទស្សន៍ NBC របស់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា យើងនឹងទទួលបាន Greenland ច្បាស់ណាសគឺ១០០ភាគរយ ។ លោកបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា មិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ ដូចជា ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ...