ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ម៉ាស៊ីនតេស្ត (Single Phase 2-Circuit Energy Meter Test Bench) ចំនួន ០2មុខ...
ប៉េកាំង៖ ឆ្មាំសមុទ្រចិន បានលើកទង់ជាតិចិនលើថ្មប៉ប្រះទឹក នៅលើកោះ Spratly ដែលមានជម្លោះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik។ ប្រទេសចិនបានប្រកាស “យុត្តាធិការអធិបតេយ្យភាព” លើថ្មប៉ប្រះទឹក Sandy Cay នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV នៅថ្ងៃទី២៦ ខែមេសា។ ថ្មប៉ប្រះទឹកនេះស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីកោះ Thitu ដែលត្រូវបានប្រើប្រាស់ដោយឆ្មាំសមុទ្រហ្វីលីពីន តាំងពីឆ្នាំ២០២៣...
បរទេស៖ លោក Lee Jae-myung ដែលជាអ្នកសេរីនិយមដែលចង់បានសមភាពសេដ្ឋកិច្ច កាន់តែច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង និងទំនាក់ទំនងដ៏កក់ក្តៅជាមួយកូរ៉េខាងជើង បានក្លាយជាបេក្ខជនប្រធានាធិបតី របស់គណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងតួនាទីរបស់លោក ជាអ្នកនាំមុខគេដើម្បីបន្តតំណែង ប្រធានាធិបតីអភិរក្សនិយមលោក Yoon Suk Yeol ដែលទើបត្រូវបានបណ្តេញចេញ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥...
មូស្គូ៖ ការចរចារជុំទី៤ រវាងអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងធ្វើឡើងនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នេះបើតាមកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រភពមិនបញ្ចេញឈ្មោះ។ កិច្ចពិភាក្សាជុំទី៣ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីបញ្ហានុយក្លេអ៊ែរ បានធ្វើឡើងនៅក្នុងរដ្ឋធានី Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍។...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ការសង្ស័យលើឆន្ទៈរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងការបញ្ចប់សង្រ្គាមនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថា មនុស្ស៣នាក់បានស្លាប់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យការពារជនស៊ីវិល លោក Mahmoud Basal បានប្រាប់ស៊ីនហួថា មនុស្ស ៨នាក់ រួមទាំងកុមារ ៣នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះអ៊ីស្រាអែល បានវាយប្រហារលើតង់លំនៅដ្ឋានជនភៀសខ្លួននៅជិតទីក្រុង Hamad...
ប៉េកាំង៖ ឆ្មាំឆ្នេរសមុទ្រចិន (CCG) បានព្រមានហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភបំពាន ខណៈដែលបុគ្គលចំនួន ៦ នាក់មកពីប្រទេសហ្វីលីពីន បានចុះចតដោយខុសច្បាប់នៅលើកោះ Tiexian Jiao ក្នុងសមុទ្រចិនខាងត្បូង ដោយមិនយកចិត្តទុកដាក់ ចំពោះការព្រមាន និងការរំខានពីភាគីចិន។ អ្នកនាំពាក្យចិនលោក Liu Dejun បានឲ្យដឹងថា មន្រ្តី CCG បានឡើងទៅលើថ្មប៉ប្រះទឹក...
ភ្នំពេញ ៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គីឡូម៉ែត្រ នៅភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១/ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩គីឡូម៉ែត្រ...
ភូមិ Maona ស្ថិតនៅក្នុងទីក្រុង Wuzhishan ខេត្តHainan ភាគខាងត្បូងប្រទេសចិនធ្លាប់បានជួបនូវភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែទីតាំងរបស់ភូមិនេះ ស្ថិតនៅភ្នំជ្រៅនិងការដឹកជញ្ជូនមិនងាយស្រួល។ ក្រោមការដឹកនាំរបស់គណៈកម្មការអ្នកភូមិ ភូមិMaonaបានរកឃើញ “កូនសោរមាស” សម្រាប់ជីវភាពធូរធារតាមរយៈ “ឧស្សាហកម្មតែ+ទេសចរណ៍”។ អ្នកភូមិជាង ៨០% បានរកការងារធ្វើនៅជិតផ្ទះ និងទទួលបានចំណូលពីទេសចរណ៍។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកលើធនធានព្រៃឈើត្រូពិច និងគុណសម្បត្តិវប្បធម៌ជនជាតិភាគតិច ភូមិMaona បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវ...