ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែងជាក់ស្តែងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ជាជាងការជំរុញឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីនជ្រើសរើសភាគី។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការអត្ថាធិប្បាយថ្មីៗរបស់មន្ត្រីអាមេរិក ដែលស្នើថាប្រទេសនៅអាមេរិកឡាទីន គួរតែជ្រើសរើសភាគីរវាងសហរដ្ឋអាមេរិក និងចិន។ លោកបានលើកឡើងថា បណ្តាប្រទេសនៅអាមេរិកឡាទីន និងការាបៀន គឺជាប្រទេសអធិបតេយ្យភាពឯករាជ្យ ដោយបន្ថែមថា ប្រទេសផ្សេងទៀតមិនមានជំហរប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើនោះទេ នៅតែមិនសូវមានការបង្ខិតបង្ខំ...
យេម៉ែន៖ ក្រុមហ៊ូទី បានអះអាងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានធ្វើការវាយឆ្មក់ចំនួន ១,២០០លើក លើប្រទេសយេម៉ែនចាប់តាំងពីពាក់កណ្តាលខែមីនា ដែលបណ្តាលឱ្យមានជនស៊ីវិលរាប់រយនាក់ស្លាប់ និងរងរបួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរកិច្ចការបរទេសនៃក្រុមនេះបានចោទប្រកាន់ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក បានបំផ្លាញ “កន្លែងជនស៊ីវិលជាច្រើន រួមទាំងលំនៅដ្ឋាន កំពង់ផែ មន្ទីរពេទ្យ អាងទឹក និងទីតាំងបុរាណវត្ថុ ដោយបំពានលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ”។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសជាច្រើននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Arria-Formula នាពេលថ្មីៗនេះ បានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវពហុភាគីនិយម ហើយថា សហរដ្ឋអាមេរិក មិនគួរដើរលើផ្លូវខុសទៀតនោះទេ។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យចែករំលែកព័ត៌មានបន្ថែមអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) Arria-Formula ស្តីពី “ផលប៉ះពាល់នៃឯកតោភាគីនិយម និងការអនុវត្តការគំរាមកំហែងលើទំនាក់ទំនងអន្តរជាតិ” ដែលរៀបចំដោយបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៣ ខែមេសា...
តុលាការ ចាប់ផ្តើមអនុវត្ត លក់ដោយបង្ខំ និងរឹបអូសដីធ្លីរបស់លោក រ៉ុង ឈុន លោក សយ សុភាព ៖ កម្ពុជាបានទទួលយក BRI របស់ចិន ជាមធ្យោបាយមួយបង្កើន ឱកាសសេដ្ឋកិច្ច ថ្ងៃមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់ក្នុងផ្ទះអភិបាលរងស្រុកពួក គឺអភិបាលរងស្រុកមិននៅផ្ទះទេ សម្តេចតេជោ ៖ ពលរដ្ឋ ហាក់គ្មានខ្វល់ខ្វាយ...
ប៉ាគីស្ថានប្រកាសបិទដែនអាកាស ជាមួយនឹងអាកាសចរប្រទេសឥណ្ឌា ទាំងអស់ព្រមទាំងពាណិជ្ជកម្មរវាងគ្នាផង លោក Donald Trump បង្ហាញជំហរដកថយ និងថា អាមេរិកត្រៀមខ្លួនដកពន្ធខ្លះទៅលើប្រទេសចិន ប៉ុន្តែមិនមែនសូន្យ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញា ចោទប្រកាន់ពីបទ ស៊ីសំណូកលុយ ១៥១,៧០៥ដុល្លារ ចិន ឈប់ទទួលយក និងបញ្ជូនយន្តហោះដឹកអ្នកដំណើរ២គ្រឿង របស់ក្រុមហ៊ុន Boeing ទៅកាន់អាមេរិក លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺកំពុងខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន នៅពេលដែលប្រទេសទាំងពីរបន្តការពិភាក្សាអំពីពន្ធរបស់សហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់លោកបានធ្វើឡើងនៅពេលដែលលោក Ryosei Akazawa ដែលជាប្រធានតំណាងរបស់ប្រទេសជប៉ុន ក្នុងការចរចារពន្ធគយជាមួយរដ្ឋបាលសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃពុធសម្រាប់ការចរចាជុំទីពីរ។ លោក Akazawa បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវពន្ធ ដែលបានប៉ះពាល់ដល់ការនាំចេញផ្សេងៗ រួមទាំងទំនិញពីឧស្សាហកម្មរថយន្តដ៏ធំរបស់ប្រទេសនេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា...
ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា “Asian Judo Cham pionships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bangkok ប្រទេសថៃមានកីឡាករ-កីឡាការិនីចូលរួមជាង ២០ប្រទេស ហើយសុទ្ធតែក្រុមអត្តពលិកមានបទសោធន៍ច្រើនឆ្នាំ និងកម្រិតខ្ពស់ ចំណែកការប្រកួតនេះក្រុមអត្តពលិកយូដូកម្ពុជាទទួលបានបទសោធន៍ថ្មីៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកថាចក្រភពអង់គ្លេស បានសម្រេចចិត្តថានឹងលុបចោលផែនការដាក់ពង្រាយយោធាទៅកាន់អ៊ុយក្រែន ហើយប្រសិនបើក្នុងករណីមានបទឈប់បាញ់កើតឡើងមែននោះ។ ប្រមុខការពារជាតិមកពីរដ្ឋមួយចំនួនរបស់អង្គការណាតូអឺរ៉ុបបានពិភាក្សាគ្នាអំពីការបញ្ជូនបុគ្គលិកយោធាទៅកាន់អ៊ុយក្រែន ក្រោមអ្វីដែលគេហៅថា សម្ព័ន្ធនៃឆន្ទៈឬ coalition of the willing ហើយទាំងដែល រុស្ស៊ីបានជំទាស់យ៉ាងខ្លាំងចំពោះការរំពឹងទុកនៃកងទ័ពលោកខាងលិចដែលលេចមុខក្នុងប្រទេសជិតខាងក្រោមលេសណាមួយ។ នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ កាសែត The Times...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូរសង្វាក់ការផលិតទូរស័ព្ទ iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ក្រោមហេតុផលនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកំពុងកើនឡើង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធគយលើប្រទេសជាច្រើន ដោយទំនិញរបស់ចិនប្រឈមនឹងពន្ធខ្ពស់រហូតដល់ ១៤៥ភាគរយផងដែរ។ លោកបានអះអាងថា...
Just as the Russia-Ukraine war, initiated by Russia’s unlawful invasion of Ukraine in February 2022, was entering its fourth year, the international...