(ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ បញ្ជាក់ច្បាស់នៅលើក្រវិលកំប៉ុងទៅវិញ ធ្វើឲ្យអារម្មណ៍រំភើបញាប់ញ័រ ស្រែកហ៊ោពេញតូបលក់ចាប់ហួយតែម្តង។ ប្អូនប្រុសខាងលើបានបន្តទាំងរំភើបរីករាយថា គាត់អាចសម្រេចក្តីស្រម៉ៃ មានម៉ូតូផ្ទាល់ខ្លួនមួយ ជាមួយនឹងប្រាក់រង្វាន់នាំសំណាងដ៏ធំនេះ ហើយក៏អាចយកទៅរៀនជំនាញថតរូបបន្ថែម ដើម្បីមានមុខរបរច្បាស់លាស់មួយពេលអនាគត ព្រោះដោយសារកត្តាជីវភាព ទើបប្អូនឈប់រៀន មុននឹងមកចាប់យកអាជីពជាជាងថតតាមរោងការដូចសព្វថ្ងៃ។ ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង! រង្វាន់ខ្លាំង ឈ្នះច្រើន!
ភ្នំពេញ៖ ដើម្បីជំរុញដល់ប្រសិទ្ធភាពការងារ ឱ្យបានកាន់តែប្រសើរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (ល.ខ.ប បាត់ដំបង) បានចាត់មន្ត្រីឱ្យចុះជួយដល់មេភូមិ ក្នុងការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសការអញ្ជើញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតាមឃុំ សង្កាត់របស់ខ្លួន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនប្រឈមមុខទៅនឹងការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីក្រោមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ដោយសារតែមន្ត្រីមិនដែលបានបញ្ចប់នីតិវិធីដែលទាមទារដើម្បីធ្វើឱ្យវាមានសុពលភាពទាំងនោះឡើយ។ តុលាការឧក្រិដ្ឋកម្មICC ដែលមានមូលដ្ឋាននៅទីក្រុង Hague បានចេញដីកាចាប់ខ្លួនលោក Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova តាំងតែពីក្នុងឆ្នាំ២០២៣ជុំវិញការចោទប្រកាន់ថាបាននិរទេស និងផ្ទេរកុមារដោយខុសច្បាប់ពីអតីតទឹកដីអ៊ុយក្រែន។ តុលាការICCដដែលក៏ បានចេញដីកាបន្ថែមសម្រាប់មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសប៉ាគីស្ថានបានប្រកាសបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាទាំងអស់ និងការផ្អាកពាណិជ្ជកម្មជាមួយទីក្រុងញូវដេលីហើយដាក់វាឲ្យមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខជាតិនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទីក្រុងញូវដែលីបានបន្ទាបទំនាក់ទំនងការទូតជាមួយទីក្រុងអ៊ីស្លាម៉ាបាដ និងបានផ្អាកសន្ធិសញ្ញាស្តីពីការប្រើប្រាស់ទឹកនៃប្រព័ន្ធទន្លេ Indus ដោយប្រជាជាតិទាំងពីរ។ វិធានការសងសឹករបស់ប៉ាគីស្ថានរួមមានការផ្អាកកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ និងការតភ្ជាប់ឆ្លងព្រំដែន រួមទាំងប៉ុស្តិ៍ព្រំដែន Wagah ផងដែរ។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមដែរថា ដែនអាកាសរបស់ប្រទេសប៉ាគីស្ថាននឹងត្រូវបិទភ្លាមៗចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយឥណ្ឌា ឬឥណ្ឌាទាំងអស់ហើយ រាល់ពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងការនាំចេញទៅកាន់ប្រទេសទីបីតាមរយៈប៉ាគីស្ថាន ក៏ត្រូវបានផ្អាកផងដែរ។ អាជ្ញាធរបានបន្ថែមថា ទិដ្ឋាការទាំងអស់ដែលចេញឱ្យជនជាតិឥណ្ឌាក្រោមគម្រោងលើកលែងទិដ្ឋាការ SAARC...
សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានចាត់ទុក គម្រោងធ្វើសមយុទ្ធយោធា រវាងកម្ពុជានិងចិន នាពេលខាងមុខនេះ បង្ហាញពីការទូតសន្តិភាព និងពង្រឹងសមត្ថភាពកងទ័ព រវាងប្រទេសទាំងពីរ ដែលតែងតែមានភក្តីភាព។ ការលើកឡើងនេះ ធ្វើឡើង ក្នុងពេលដែលកងទ័ពកម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធ «នាគមាស ២០២៥» រួមគ្នា រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៨ ខែឧសភា ខាងមុខ ក្រោមប្រធានបទ ៖...
ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័ន GIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា «បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជាមួយការបន្តការប្តេជ្ញាចិត្តក្នុងសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះការឆ្លើយតបតាមរយៈយេនឌ័រ។ កិច្ចពិភាក្សាក្នុងវិស័យនេះ ត្រូវបានរៀបចំឱ្យមានកិច្ចពិភាក្សា នៅថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ លើគោលនយោបាយ ផែនការសកម្មភាព ដោយរួមបញ្ចូលទាំងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ផ្នែកវេជ្ជសាស្រ្តបូរាណ គឺជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាថ្ងៃ២៣ មេសា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានដកហូតទិដ្ឋាការ របស់ជនជាតិប៉ាគីស្ថានទាំងអស់នៅក្នុងប្រទេស ហើយបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី២៧ ខែមេសាប៉ុណ្ណោះ។ សកម្មភាពនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា ហើយដែលបានសម្លាប់មនុស្ស២៦នាក់ និងរាប់សិបនាក់រងរបួស។ ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះរួមបញ្ចូលទាំងជនជាតិប៉ាគីស្ថាន បច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា សម្រាប់ការព្យាបាលវេជ្ជសាស្រ្តក្តី។ ទិដ្ឋាការវេជ្ជសាស្រ្តនឹងមានសុពលភាពត្រឹមថ្ងៃទី២៩ ខែមេសា...
បរទេស៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានអាកាសយានិក៣នាក់ និងមនុស្សម្នាក់បាត់ខ្លួន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ 191 បានរាយការណ៍ពីគ្រោះថ្នាក់នៅម៉ោង ៨៖១៥នាទី ព្រឹក...