ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥...
ភ្នំពេញ ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើការទិញដំឡូងមី ចំនួន ៣០០,០០តោន និងពោតក្រហម ចំនួន ១០០,០០០តោនពីកម្ពុជា ក្នុងមួយឆ្នាំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញពីសក្តានុពលនៃការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានប្រកាសថា ពន្ធលើទំនិញរបស់ប្រទេសនេះនឹងត្រូវបានបន្ទាបយ៉ាងច្រើន។ ទោះជាយ៉ាងណា លោកបានបន្ថែមថា “វានឹងមិនមែននៅត្រឹមសូន្យទេ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃការដាក់ពន្ធ ‘ថ្ងៃរំដោះ’ ដ៏ធំរបស់លោកលើដៃគូពាណិជ្ជកម្មសំខាន់ៗ លោក Trump គឺបានដំឡើងពន្ធលើទំនិញចិនយ៉ាងខ្លាំងដល់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានបដិសេធពាក្យចចាមអារ៉ាមថា លោកត្រូវបានសហរដ្ឋអាមេរិកបដិសេធទិដ្ឋាការ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃនាពេលថ្មីៗនេះ ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិ អ៊ុយហ្គ័រ ទៅកាន់ប្រទេសចិន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បានឆ្លើយតបកាលពីថ្ងៃពុធចំពោះសំណួររបស់អ្នកសារព័ត៌មានអំពីអវត្តមានរដ្ឋមន្ត្រីសំខាន់ៗពីគណៈប្រតិភូថៃ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ចក្រភពអង់គ្លេស និង ប្រទេសបារាំង “បើកចំហចំពោះសេណារីយ៉ូមួយ” ដែលទីក្រុងកៀវនឹងប្រគល់ទឹកដីឱ្យរុស្ស៊ី ជាថ្នូរនឹងការធានា និងជំនួយផ្នែកសន្តិសុខពីលោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស បានលេចចេញជាអ្នកគាំទ្រនាំមុខគេនៃកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងគៀវប្រឆាំងនឹងរុស្ស៊ី...
ភ្នំពេញ ៖ ជាថ្មីម្តងទៀតលោក ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានក្រើនរំលឹកដាស់តឿនទៅអ្នកគាំទ្រក្រុមប្រឆាំងជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេសអំពីការសេរីភាពបញ្ចេញមតិថា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវប្រើសិទ្ធិរបស់ខ្លួនកុំឱ្យលើសព្រំដែនកំណត់ដែលអាចមានចំណាត់ការផ្លូវច្បាប់។ ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» កាលពីពេលថ្មីៗនេះ លោក ប៉ែន បូណាបានលើកឡើងថា កម្ពុជាសព្វថ្ងៃបានប្រកាន់យករបបប្រជាធិបតីសេរីពហុបក្សដែលប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួន ដោយគ្មានអ្នកណាហាមឃាត់នោះទេ ប៉ុន្តែបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងបានបញ្ចេញមតិរបស់ខ្លួនហួសអ្វីពីព្រំដែននៃការកំណត់តាមច្បាប់ ដោយមិនបានគិតទៅដល់អំពីការបញ្ចេញមតិត្រឹមកម្រិតណានោះទេ ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់យោធាលោកខាងលិច។ ការអះអាងនិងព្រមានដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ីដោយក្នុងនោះលោកបានលើកឡើងអំពីការកែប្រែច្បាប់កាលពីឆ្នាំមុនចំពោះគោលការណ៍ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេស។ គេមើលឃើញថាការព្រមាននេះកើតឡើងចំពេលមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការដាក់ពង្រាយទាហានទៅកាន់ប្រទេសអ៊ុយក្រែនដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលក៏ដូចជាផែនការរបស់សហភាពអឺរ៉ុបក្នុងការធ្វើសកម្មភាពយោធាឡើងវិញនៅក្នុងប្លុកនេះ។ យោងតាមលោករដ្ឋមន្ត្រីការពារជាតិរូបនេះបានឲ្យដឹងដែរថាទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវការត្រៀមលក្ខណៈយោធារបស់ប្រទេសនៅអឹរ៉ុប។ លោក Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃព្រហស្បតិ៍ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើប្រាស់ ក្នុងករណីមានការឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី ឬប្រទេសបេឡារុស្សទោះក្នុងករណី សូម្បីតែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។ លោកក៏បានកត់សម្គាល់ផងដែរនូវការអំពាវនាវរបស់បារាំង និងចក្រភពអង់គ្លេសសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ស្តីពីតំបន់គ្រីមៀ គឺជាគ្រោះថ្នាក់ខ្លាំង ដល់ការចរចាសន្តិភាព ជាមួយរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ឲ្យដឹងថា...
ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។ ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ៥០០ លានអឺរ៉ូសម្រាប់ការការពារអ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសនៃការទិញជំនួសនៅខាងក្រៅ App Store របស់ខ្លួន...