ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំនគរបាលចរាចរណ៍ទាំងអស់ ត្រូវបន្ដសកម្មភាពផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់ប្រជាពលរដ្ឋ ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈសាកសមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់។ ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ប្រសិនបើប្រាក់ចំណូលសារពើពន្ធ និងទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងការព្យាករណ៍នាពេលបច្ចុប្បន្ន ដោយសារការកើនឡើងនៃពន្ធគយ និងការរំពឹងទុកនៃកំណើនធ្លាក់ចុះ កម្រិតបំណុលអាចនឹងកើនឡើងលើសពីការប៉ាន់ប្រមាណ លើបំណុលដែលមានហានិភ័យ ដែលមានស្រាប់។ មន្ត្រី IMF បានសរសេរនៅក្នុងប្លុកដែលបានបោះពុម្ពផ្សាយទន្ទឹមនឹងការចេញផ្សាយនៃការត្រួតពិនិត្យសារពើពន្ធចុងក្រោយរបស់អង្គការដោយសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗនាពេលបច្ចុប្បន្ន កំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់ជាសកលថា “ស៊េរីនៃការប្រកាសពន្ធនាពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក និងវិធានការតបតដោយប្រទេសផ្សេងទៀត បានបង្កើនភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។ ក្រុមមន្រ្តីបានឲ្យដឹងថា “វាកើតឡើងក្នុងបរិបទនៃការកើនឡើងនៃកម្រិតបំណុលនៅក្នុងប្រទេសជាច្រើន និងហិរញ្ញវត្ថុសាធារណៈដែលមានភាពតានតឹងរួចទៅហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាសហភាពអឺរ៉ុបឬ EU បាននឹងកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ដោយធ្វើការជំនួសវិញ ដើម្បីអូសបន្លាយស្ថានការណ៍នេះ។ លោកបានថ្លែងដូច្នេះក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីបារាំង Le Point កាលពីថ្ងៃពុធ។យោងតាមលោក Peskov សហភាពអឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថាខ្លួនខ្វះឯករាជ្យ ហើយវាហាក់ដូចជា ទ្វីបទាំងមូល...
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជានោះទេ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា « ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES) ដូចមានចុះផ្សាយ កាលពីថ្ងៃទី២២...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ នឹងបង្ហាញរថយន្តម៉ូដែលចុងក្រោយបង្អស់របស់ពួកគេដែលបានរចនាសម្រាប់ប្រទេសចិន នៅឯពិធីពិព័រណ៍រថយន្តក្រុងសៀងហៃក្នុងសប្តាហ៍នេះ ដោយព្យាយាមមិនឱ្យមានតែគែមម្ខាងនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ខណៈពេលដែលកំពុងឃ្លាំមើលជំហានបន្ទាប់របស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់លោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកជំនាញផ្នែកឧស្សាហកម្មមួយចំនួនចាត់ទុកការបង្ហាញឆ្នាំនេះនៅជាយក្រុងឧស្សាហកម្មដ៏ធំទូលាយនៃទីក្រុងស៊ាងហៃថា ជាចំណុចទាញយក។ បីទស្សវត្សរ៍បន្ទាប់ពីទីក្រុងប៉េកាំងបានចាប់ផ្តើមបង្កើតឧស្សាហកម្មរថយន្តលំដាប់ពិភពលោក ក្រុមហ៊ុនផលិតក្នុងស្រុកមានចំនួនប្រហែល 2/3 នៃការលក់នៅក្នុងប្រទេសចិន និងចំណែកកើនឡើងនៃការនាំចេញសកល។...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបានឲ្យដឹងថា ការប្រើប្រាស់ពន្ធគយ របស់សហរដ្ឋអាមេរិក ជាអាវុធ ដើម្បីបើកការវាយប្រហារ ដោយមិនរើសអើងលើ ប្រទេសផ្សេងទៀត គឺជាការអនុវត្ត ដែលគ្មានការគាំទ្រ ពីសាធារណៈជន និងមិនមាននិរន្តរភាព ដែលនេះជាការកត់ សម្គាល់របស់លោក នៅពេលកំពុងសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អង់គ្លេស David...
ប៉េកាំង៖ ការកែប្រែទ្រឹស្តី «ការលេចធ្លាយមន្ទីរពិសោធន៍» នៅលើគេហទំព័រ ដែលពាក់ព័ន្ធ និងការលាបពណ៌ចិន ជាមួយនឹងការចោទប្រកាន់ ដែលមិនអាចបញ្ជាក់បាន គឺគ្រាន់តែជាឧបាយកលមួយទៀត ដែលសហរដ្ឋអាមេរិក ប្រើសម្រាប់ឧបាយកលនយោបាយ ក្រោមលេសនៃប្រភពដើមនៃ COVID-19 តែប៉ុណ្ណោះ នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យចិនលោក Guo Jiakun ។ កាលពីចុងសប្តាហ៍មុន សេតវិមានបានដាក់ចេញគេហទំព័រថ្មីមួយ ដែលបង្ហាញពីប្រភពដើម...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា តាមរយៈការក្រោកឈរប្រឆាំងនឹងការប្រើប្រាស់ពន្ធរបស់សហរដ្ឋអាមេរិកជាអាវុធ ប្រទេសចិន មានគោលបំណងមិនត្រឹមតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សានូវច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ ។ លោក វ៉ាង យី ក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ...
ភ្នំពេញ៖ រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាព រីករាយនៅពេលរាត្រី នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន៖លេខ១ បានទៅលើទីក្រុងបាងកក...
បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់អតីតប្រធានាធិបតី គឺលោក Moon Jae-in ពីបទស៊ីសំណូក ដោយនិយាយថា ក្រុមហ៊ុន អាកាសចរណ៍មួយ បានផ្តល់ឱ្យកូនប្រសារ ប្រុសរបស់លោកនូវការងារដែលរកកម្រៃបានច្រើន ក្នុងអំឡុងពេលកាន់តំណែង របស់លោក Moon ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...