នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីន បានឃុបឃិតជាមួយអាមេរិកធ្វើសមយុទ្ធ “ប្រកៀកស្មា”ប្រចាំឆ្នាំ២០២៥ ដោយមិនអើពើពីការតវ៉ាយ៉ាងខ្លាំងក្លា របស់ប្រជាពលរដ្ឋប្រទេសហ្វីលីពីន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ សមយុទ្ធលើកនេះ មិនត្រឹមតែធ្វើនៅកោះLuzon ដែលស្ថិតនៅភាគខាងជើង នៃប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅដល់ប្រជុំកោះBatan ដែលមានទីតាំងកាន់តែខិតជិត នឹងតំបន់ចិនតៃវ៉ាន់ ។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងច្បាស់លាស់ថា ប្រឆាំងយ៉ាងមុតមាំចំពោះប្រទេសណាទាំងអស់ ដែលបង្កើនការដាក់ពង្រាយកងទ័ពក្នុងតំបន់...
ភ្នំពេញ៖លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា បានអះអាងថា ការអភិវឌ្ឍន៍ជនបទ នៅក្នុងប្រទេសទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា ដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ ។ លោកក៏បានឱ្យដឹថា រដ្ឋាភិបាលឥណ្ឌា ក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយប្រទេសឥណ្ឌា ជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែរ។ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសហ្វីលីពីន ដើម្បីធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ជាមួយសហរដ្ឋអាមេរិក ត្រូវបានប្រទេសក្នុង តំបន់ស្អប់ខ្ពើម និងប្រឆាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ សមយុទ្ធនេះបានកើតឡើងខណៈក្រុងប៉េកាំង...
ម៉ូស្គូ៖ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហរ ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ។ លោក Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូ បើកទូលាយក្នុង ការស្វែងរកដំណោះស្រាយការទូត ចំពោះវិបត្តិនេះ ប៉ុន្តែបានបដិសេធមិន ផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។ នៅក្នុងការបង្ហោះនៅលើ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ យី សុខតូច បានសម្រេចចេញដីកា លក់ដោយបង្ខំដោយផ្ទាល់ និងរឹបអូសចំពោះអចលនវត្ថុ (ដី)មួយកន្លែង មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់លោក រ៉ុង ឈុន ។ បើតាមដីកាចេញ នាថ្ងៃ២៤ មេសានេះ ការអនុវត្តនីតិវិធីលក់ដោយបង្ខំ និងរឹបអូសអចលនវត្ថុ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ រួសរាន់ដាក់ពាក្យស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញបែបបទ និងភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធមួយ ចំនួនទៅមន្ត្រីមានសមត្ថកិច្ច។ បើតាមសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកកាសែតកម្ពុជាចិន (CCJA) បានលើកឡើងថា កម្ពុជាបានសម្រេចចិត្ត យ៉ាងម៉ត់ចត់ ក្នុងការទទួល យកគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)របស់មហាមិត្តចិន ដើម្បីធ្វើជាមធ្យោបាយមួយ សម្រាប់បង្កើន ឱកាសសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំ។ ក្នុងសិក្ខាសាលា ស្តីពី...
បរទេស៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយនៅថ្ងៃអង្គារថា ការចរចារបស់ប្រទេសថៃជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីពន្ធពាណិជ្ជកម្មដ៏ច្រើនហួសហេតុ គឺត្រូវបានពន្យារពេលដោយសារតែសហរដ្ឋអាមេរិកបានស្នើសុំឱ្យទីក្រុងបាងកកពិនិត្យមើលបញ្ហាសំខាន់ៗ។ យោងតាមសារព័ត៌មាន រ៉យទ័៍រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra បាននិយាយថា កាលបរិច្ឆេទប្រជុំថ្មីកំពុងត្រូវបានកំណត់។ កាលបរិច្ឆេទមុនសម្រាប់ការចរចាគឺថ្ងៃទី ២៣ ខែមេសា។...
បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់វៀតណាមបានចេញសេចក្តីណែនាំមួយដើម្បីបង្ក្រាបលើការដឹកជញ្ជូនទំនិញខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មផ្សេងទៀត ខណៈដែលខ្លួនព្យាយាមជៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង, នេះបើយោងតាមឯកសារដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីណែនាំដែលបានចុះកាលបរិច្ឆេទ និងមានប្រសិទ្ធភាពនៅថ្ងៃទី ១៥ ខែមេសា បាននិយាយថា ការក្លែងបន្លំពាណិជ្ជកម្មទំនងជាកើនឡើង ចំពេលមានភាពតានតឹងកើនឡើងដែលបណ្តាលមកពីពន្ធគយរបស់សហរដ្ឋអាមេរិក។ ក្រសួងបាននិយាយថា នោះនឹងធ្វើឱ្យវាកាន់តែស្មុគស្មាញ...