ញូវយ៉ក៖ ពន្ធគយរបស់រដ្ឋបាលលោក ត្រាំ លើរថយន្តនាំចូល និងគ្រឿងបន្លាស់ បានគ្របដណ្ដប់លើអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ដ នៅឯពិព័រណ៍រថយន្តអន្តរជាតិញូវយ៉កឆ្នាំ២០២៥ ទោះបីជាការប្រញាប់ប្រញាល់របស់អតិថិជនមួយចំនួនក្នុងការទិញរថយន្តមិនទាន់ជាប់ពន្ធបានជំរុញការលក់ក្នុងខែមីនា ឲ្យមានការកើនឡើងក៏ដោយ។ ការលក់មិនល្អត្រូវបានរំពឹងទុកបន្ទាប់ពីមានបញ្ហាជិតមកដល់ ក្នុងនោះសហរដ្ឋអាមេរិក បានឃើញការលក់រថយន្តកើនឡើងខ្លាំងក្នុងខែមីនា ខណៈអតិថិជនប្រញាប់ប្រញាល់ទិញមុនពេលពន្ធនឹងចាប់ផ្តើម ប៉ុន្តែទស្សនវិស័យមើលទៅបែរអាប់អួរវិញ បន្ទាប់ពីពន្ធគយ គ្រោងនឹងចូលជាធរមាន។ លោក Mark Schienberg ប្រធានសមាគមអ្នកចែកចាយរថយន្ត Greater...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតខ្មែរ និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យសក្តិសមជាទិវាការងាររបស់ជាតិ។ យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg បាននិយាយកាលពីថ្ងៃពុធថា លោកមិនរំពឹងថាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន នឹងរារាំងការងើបឡើងវិញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ ហើយក៏មិនរារាំងវាពីការឈានដល់គោលដៅដឹកជញ្ជូនយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ដែលពេលនេះបានបដិសេធទទួលយកយន្តហោះ Boeing ដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅលើស្ថានីយទូរទស្សន៍ CNBC លោក...
ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃជាមួយស្វាមីនៅកម្ពុជារយៈពេល២ថ្ងៃ(២៣-២៤មេសា) បានប្រព្រឹត្តទៅស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងប្រទេសទាំងពីរ ហើយក៏បានឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។ ការលើកឡើងរបស់បណ្ឌិតជំនាញវិទ្យាសាស្រ្តនយោបាយនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសយកករណីកោះគុត និងប្រាសាទតាមាន់មកធ្វើជាប្រធានបទពិភាក្សាគ្នា ដើម្បីដាក់បន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថៃ ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ មេសា...
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអបសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបន្តពង្រឹងកិច្ចសហប្រតិបត្តិការដោយបើកចំហ ឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។ សម្តេច រដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីថៃ នៅវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែមេសា...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួននៅឆ្នាំ២០២៥ មកត្រឹម ២.៨ ភាគរយ ដែលជាការថយចុះយ៉ាងខ្លាំង ០.៥ ភាគរយពីការព្យាករណ៍កាលពីខែមករារបស់ខ្លួន នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ (WEO) ។ របាយការណ៍បានឲ្យដឹងថា “ចាប់តាំងពីការចេញផ្សាយការអាប់ដេត WEO ខែមករា វិធានការពន្ធថ្មីជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក និងវិធានការតបតដោយដៃគូពាណិជ្ជកម្មត្រូវបានប្រកាស និងអនុវត្តដោយពន្ធគយសកល កាលពីថ្ងៃទី ២...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាពង្រីកការនាំចូលអង្ករដែលដាំដុះដោយសហរដ្ឋអាមេរិកដោយមិនគិតពន្ធ ដែលជាផ្នែកមួយនៃការចរចាលើការយកពន្ធខ្ពស់ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន នេបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ សំណើមួយពាក់ព័ន្ធនឹងការបង្កើនបរិមាណនាំចូលពីសហរដ្ឋអាមេរិកដល់ប្រហែល ៤១០,០០០ តោនពី ៣៥០,០០០តោន នាពេលបច្ចុប្បន្ន។ ប្រភពដដែលបានបន្តថា បច្ចុប្បន្នប្រទេសជប៉ុន បាននាំចូលប្រមាណ ៧៧០.០០០ តោននៅទូទាំងពិភពលោកក្នុងមួយឆ្នាំដោយមិនគិតពន្ធ។ ប្រភពបានបន្ថែមថា ជប៉ុនជាប្រពៃណីបានការពារឧស្សាហកម្មអង្ករក្នុងស្រុករបស់ខ្លួនក្នុងការចរចាពាណិជ្ជកម្ម ប៉ុន្តែរដ្ឋាភិបាលបានកំណត់ថាសម្បទានមួយចំនួនគឺចាំបាច់ ដើម្បីទទួលបានការលើកលែងពន្ធពីសហរដ្ឋអាមេរិក។ សំណើនេះក៏កើតឡើងចំពេលដែលមានការអំពាវនាវកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុនសម្រាប់អង្ករនាំចូលដែលមានតម្លៃសមរម្យ ដោយសារតម្លៃនៅតែបន្តកើនឡើងដោយសារតែផ្នែកខ្លះនៃការផ្គត់ផ្គង់...
បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកទេសចរយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារនៅឯរមណីយដ្ឋានមួយក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ប៉ូលីសបាននិយាយនៅក្នុងអ្វីដែលហាក់ដូចជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងជម្លោះក្នុងតំបន់ដែលអ្នកទេសចរភាគសម្រាលលំហែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានស្តីបន្ទោសពួកសកម្មប្រយុទ្ធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាចំពោះការវាយប្រហារនៅវាលស្មៅ Baisaran ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីទីក្រុងរមណីយដ្ឋាន Pahalgam...
លោក Zelensky បដិសេធមិនទទួលស្គាល់ថា Crimea ជាទឹកដីរបស់រុស្ស៊ី តាមការចង់បានរបស់អាមេរិកទេ បាក់ស្ពាន នៅភាគឦសាន ទីក្រុងប៉េកាំង របស់ចិន ដោយសារតែភ្លើងឆេះ លោក Elon Musk ប្រកាសកាត់បន្ថយ ពេលវេលាការងារ ជាមួយរដ្ឋាភិបាល និងបង្កើនពេលវេលាជាមួយ Tesla វិញ សហរដ្ឋអាមេរិក ដាក់បញ្ចូលការ...