ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាតនៅលើទឹកដីខេត្តកំពតទេ ។ ការចេញមកបដិសេធរបស់ក្រសួងរ៉ែនេះ បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិត ជាបន្តបន្ទាប់របស់បណ្តាញសារព័ត៌មានមួយចំនួន...
ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាត នៅលើទឹកដីខេត្តកំពតទេ ។
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមខ្លួនដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរថយក្រោយបន្តិចម្តងៗពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនមកលើអឺរ៉ុប។ សុន្ទរកថារបស់លោកស្រី បានបង្ហាញសញ្ញាថា ប្លុកនេះគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធ ២៥ ភាគរយថ្មីរបស់លោក លើឧស្សាហកម្មរថយន្ត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយក្រុមហ៊ុនផលិតផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់គ្រឿងបន្លាស់រថយន្ត ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នៅក្នុងការបន្ធូរបន្ថយពន្ធបន្ថែមយ៉ាងទូលំទូលាយរបស់លោក ត្រាំ ការធូរស្រាលដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក និងបរទេសទាំងអស់ដែលផលិតរថយន្តនៅសហរដ្ឋអាមេរិក ដើម្បីទាមទារសំណងមួយចំនួនត្រូវបានប្រកាសនៅពេលដែលលោកបានប្រារព្ធខួប ១០០ថ្ងៃដំបូងនៃការកាន់តំណែងក្នុងអាណត្តិទីពីរដែលមិនជាប់គ្នារបស់លោក។ លោក ត្រាំ បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅមហាវិទ្យាល័យសហគមន៍នៅភាគខាងជើងនៃទីក្រុង...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សូមមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា...
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី ត្រូវប្រុងប្រយ័ត្នក្នុងស្ថានភាពនៃការប្រកួតប្រជែង រវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ៣០ មេសា ។ ការលើកឡើងរបស់លោកបណ្ឌិតស្របពេលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលខួបលើកទី៥០នេះ សម្តេចតេជោ ហ៊ុន សែន...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយ នៃក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពី ការវាយប្រហារដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទទួលការចូលរួមគាំទ្រនិងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចំនួន ៥០ខ្សៃ ស្មើនឹងប្រមាណ៧៣,៥% នៃចំនួនខ្សែផ្លូវសរុប ដែលមានទូទាំងប្រទេសចំនួន៦៨ខ្សែ។ ជាមួយគ្នានេះ សាធារណជន រួមមានសិស្ស...
ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាលើកចុងក្រោយ កាលពីអំឡុងចុងឆ្នាំ២០២៤ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានកត់សម្គាល់ ឃើញពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ។ នេះជាការលើកឡើងរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅលើទឹកដីវៀតណាម កាលពីរសៀលថ្ងៃ២៩ មេសា ។...
ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ។ការលើកឡើងរបស់រដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ”...