បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky មេដឹកនាំរបស់អ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងគៀវនឹងមិនពិភាក្សាអំពីការទទួលស្គាល់គ្រីមៀ Crimeaជាទឹកដីរបស់រុស្ស៊ីទេ ។ មុននោះកាសែត Washington Post បានសរសេរកាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពអនាមិកថា សហរដ្ឋអាមេរិកនឹងស្នើឱ្យទទួលយកជាផ្លូវការនូវឧបទ្វីបនេះជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅថ្ងៃពុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីបញ្ឈប់ជម្លោះ។ លោក Zelensky បាននិយាយថា ៖គ្រីមេ គឺជាទឹកដីរបស់យើង...
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ បទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧។ ពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រួមមាន៖ ១)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងពិធីបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ផែថងថាន...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធចំពោះអគារជាប់គាំងទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៨ ។ការលើកលែងពន្ធនេះគឺអនុវត្តតាម “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ២៣ មេសា ចំពោះអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាលដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ នូវគោលនយោបាយរបស់ថៃ ដោយមិនអនុញ្ញាត ឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ ការឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ពិធីចុះហត្ថលេខារវាង កម្ពុជា-ថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមក្មេងស្រីទំនើង២ក្រុម ចំនួន៨នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក) នៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ។ ក្មេងស្រីទំនើងទាំង២ក្រុមនេះ ក្រុមទី១ឈ្មោះថា “ក្រុមGirlហៃណាំ” មាន៦នាក់ និងមួយក្រុមទៀតឈ្មោះ “ក្រុមGirlដៃពីរ” មាន២នាក់...
ភ្នំពេញ ៖ លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូអធិការកិច្ចបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណានចំនួន ៥ រូប ដឹកនាំដោយលោក Lei Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈអធិការកិច្ចបក្សកុម្មុយនិស្តចិនខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៧៣៩នាក់ កាលពីថ្ងៃ២២ មេសា ។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខដល់មន្រ្តីរាជការនិងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទូទាំងប្រទេសដែលមានវត្តមានផ្តល់សេវាក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណៃជាតិនាពេលកន្លងមកនេះនិងផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលទាំងអស់ខិតខំយកចិត្តទុកដាក់ផ្តល់សេវាតាមគ្រឹះស្ថានអោយកាន់តែប្រសើរឡើង ដោយបង្កើនស្មារតីប្រុងប្រយត្ន័បង្ការភាពអសកម្មនៅតាមអង្គភាពផ្តល់សេវា។...