ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ 230kV Transformer Oil ចំនួន 20,000 លីត្រ (កញ្ចប់លេខ 23) ជូនអង្គភាពអនុស្ថានីយ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងជួបពិភាក្សាការងារជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃ២៣ មេសា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៣-២៤ មេសា ៕
បរទេស៖ យោងតាមអាជ្ញាធរ និងរូបភាពដែលផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ស្ពានមួយ ស្ថិតនៅក្នុងសង្កាត់ Shunyi ភាគឦសាននៃទីក្រុងប៉េកាំង ប្រទេសចិន បានបាក់រលំ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះរចនាសម្ព័ន្ធរបស់ស្ពាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មការដឹកជញ្ជូនក្រុងប៉េកាំង បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (The Kick-off Meeting on Detail Planning Survey of the Project for the Development of...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចែករំលែកព័ត៌មានលម្អិត ពេញលេញអំពីវឌ្ឍនភាពដែលបានធ្វើឡើង នៅក្នុងកិច្ចចរចាសន្តិភាពទាក់ទងនឹងអ៊ុយក្រែន ក្នុងរយៈពេលបីថ្ងៃខាងមុខ ដោយកត់សម្គាល់ថា មានកិច្ចប្រជុំ “ល្អណាស់” លើបញ្ហានេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតពេញលេញក្នុងរយៈពេល ៣ ថ្ងៃខាងមុខ ប៉ុន្តែយើងមានកិច្ចប្រជុំល្អណាស់ ស្តីពីដំណោះស្រាយអ៊ុយក្រែន-រុស្ស៊ី...
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ឲ្យដឹងថា “ថ្ងៃពុធនេះ អ្នកតំណាងរបស់យើង នឹងធ្វើការនៅទីក្រុងឡុងដ៍”...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៣ មេសា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបដិសណ្ឋារកិច្ច លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ សូមបញ្ជាក់ថា លោកស្រី នាយករដ្ឋមន្ត្រីថៃ និងស្វាមី...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងប្រកាសស្វែង រកក្មេងស្រីតូចម្នាក់ ដែលបានឈរលក់ផ្កាឲ្យភ្ញៀវទេសចរ នៅរមណីយដ្ឋានមួយកន្លែង ។ ការប្រកាសស្វែង របស់សម្តេចតេជោនេះ បន្ទាប់ពីមានវិដេអូបង្ហោះ ក្នុងបណ្តាញសង្គមបង្ហាញ ពីក្មេងស្រីម្នាក់អាយុប្រមាណជា ៥ឆ្នាំឈរបោះដៃហៅឲ្យទិញផ្ការបស់ខ្លួន ។ ក្រោយឃើញវិដេអូនេះ នៅព្រឹកថ្ងៃ២៣ មេសាសនេះ សម្តេចតេជោបានពោរពាក្យយ៉ាងអន្លង់អន្លូចថា...