បរទេស៖ ថាតើថៃទិញសព្វាវុធ បន្ថែមពី អាមេរិកឬអត់ គឺវាអាស្រ័យលើលទ្ធផល នៃការចរចាពាណិជ្ជកម្ម នាពេលខាងមុខ ជាមួយមន្ត្រីអាមេរិក, នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា គណៈប្រតិភូថៃដឹកនាំ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារព្រមានទុក ជាមុនទៅក្រុមបុគ្គលមានអំណាច ធ្វើយ៉ាងណាកុំបំពានច្បាប់ ទៅលើមន្រ្តីអនុវត្តច្បាប់ ដែលមានភារកិច្ចការពារ ធនធានធម្មជាតិ នៅតាមដងទន្លេសាប ឬនៅតំបន់អភរក្សនានា។ សម្តេចបន្តថា សម្តេចជាអ្នកចេញច្បាប់ អីចឹងសម្តេចត្រូវតែការពារមន្រ្តី អនុវត្តច្បាប់ទាំងអស់ មិនរងគ្រោះពីបុគ្គលមានអំណាចឡើយ។ ការផ្ញើសារព្រមានជាសាធារណៈក្នុងវេទិកាសម្ពោធ ដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់សច្ចាប័ន លើការយល់ព្រម ពីសភាដើម្បីចុះហត្ថលេខា សន្ធិសញ្ញាដ៏សំខាន់មួយជាមួយទីក្រុងតេហរ៉ង់ ដែលលោកបានចុះហត្ថលេខា ដំបូងជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីខែមករា។ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលលោកPutinបានអនុវត្តកាលពីថ្ងៃចន្ទ បានបង្ហាញនូវការប្តេជ្ញាចិត្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្តីសង្ឃមឹថា ទៅថ្ងៃក្រោយ ឧស្សាហកម្មយានយន្ត នឹងអាចបង្កើតការផលិតធាតុផ្គុំ នៅក្នុងប្រទេស ឱ្យបានកាន់តែច្រើន តាមរយៈការធ្វើការសហការចាប់ដៃគូ ជាមួយក្រុមហ៊ុន ក្នុងស្រុកដែលមានស្រាប់ ។ ការបង្ហាញក្តីសង្ឃឹមរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីខ្សែសង្វាក់ ផលិតកម្មយានយន្តនៅកម្ពុជា កាន់តែរីកចម្រើន តួរយ៉ាង ក្រុមហ៊ុនផលិតរថយន្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សូម្បីមហាអំណាចចិន និងអាមេរិក ក៏បានធ្វើសកម្មភាពគាស់ កកាយភ្នំយកថ្ម ដើម្បីសាងសង់ហេដ្ឋារចនា សម្ព័ន្ធ នានាដូចកម្ពុជាដែរ ដូច្នេះចំពោះការ លើកឡើងថា ចិន យកភ្នំដាំដំណាំ តែខ្មែរកាយភ្នំយកថ្ម គឺជារឿង មិនត្រឹមត្រូវទាំងស្រុងនោះទេ ៕
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Pete Hegseth តាមសេចក្តីរាយការណ៍ បានចែករំលែកព័ត៌មាន លម្អិតនៃការវាយ ប្រហារយោធា នៅក្នុងការជជែកជាក្រុម តាមអ៊ីនធឺណិតលើកទីពីរ ដែលរួមមានប្រពន្ធ ប្អូនប្រុស និងមេធាវីផ្ទាល់ខ្លួន របស់លោក ។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥...
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះ (រថយន្ដមួយទឹក) ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្ដថ្មីនោះទេ។ ការលើកឡើង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដើរចេញទៅក្រៅប្រទេស ទាក់ម៉ូយ ជាវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា គឺមិនងាយស្រួលឡើយ ប្រសិនបើមិនមានការបង្កលក្ខណៈងាយស្រួល ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២និងលើកទី៣ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ...
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា មិនពិតប្រាកដយ៉ាណា ក៏ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តិទៅដោយរលូន។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក...