បេរូត៖ ការកើនឡើងយ៉ាងគំហុក នៃលទ្ធិគាំពារនិយមពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចអារ៉ាប់ ស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់ការនាំ ចេញមិនមែនប្រេង ដែលមានតម្លៃ ២២ ពាន់លានដុល្លារ អាមេរិក នេះបើយោង តាមរបាយការណ៍សង្ខេបគោល នយោបាយដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិ សម្រាប់អាស៊ីខាងលិច (ESCWA) ។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានឲ្យដឹងថា ប្រទេសនេះមានភាពម៉ឺងម៉ាត់ នៅក្នុងការចរចា ដោយប្រយោល របស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ហើយមិនចង់បានការពន្យារពេល ក្នុងដំណើរការការ ទូតទៀតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោក Gharibabadi បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹង មិនរួមបញ្ចូលការពិភាក្សា អំពីសន្តិសុខ នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យកាត់បន្ថយបន្ទុក របស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសជប៉ុន។ លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “ខ្ញុំមិនគិតថា វាសមស្របទេក្នុងការពិភាក្សាអំពីសន្តិសុខ...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនបុគ្គលចំនួន ៤ នាក់ នៅខេត្ត Nghe An ក្នុងប្រទេស វៀតណាម កាលពីថ្ងៃសៅរ៍ពីបទផលិត និងលក់សណ្តែកបណ្តុះ ចំនួន ៣,៥០០តោន ដែលមានផ្ទុកសារធាតុគីមី ហាមឃាត់ចាប់តាំងពីឆ្នាំ...
ភ្នំពេញ ៖ ពីទីក្រុងឆុងឈីង (Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រឹត្តិការណ៍ជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុងឆុងឈីងនៅថ្ងៃទី ២១ ខែមេសា ដែលមានវត្តមានលោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា-ចិនដែរនោះ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ឃើញពីទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិន ថា...
ផែរាម នឹងមាននាវាចម្បាំងរបស់អាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាមចូលសំចត មន្ត្រីច្រកទ្វារព្រំដែនក្អមសំណ ពុំបានយកលុយពីអាជីវករ ៣៥ម៉ឺនរៀល ក្នុង១រថយន្តទេ សម្តេចធិបតី ៖ យើងយកទាំងស្ពៃរបស់ចិន និងសាច់គោ របស់អាមេរិក តុលាការផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ឈ្មោះចិន ស្រីដា និងទី ប្រាថ្នា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់គួរតែបរិច្ចាគយ៉ាងហោចណាស់៣០ភាគរយ នៃរថពាសដែក និងយន្តហោះយោធារបស់ខ្លួនដល់ក្រុងគៀវ នេះបើយោងតាមលោក Andrey Melnik បេសកជនអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ។ ការអំពាវនាវរបស់លោកធ្វើឡើងនៅពេលដែលបណ្តាប្រទេស EU ស្វែងរកវិធីដើម្បីបង្កើនការគាំទ្រ ចំពេលមានភាពមិនច្បាស់លាស់ថាតើប្រធានាធិបតីអាមេរិក Donald Trump នឹងបន្តគាំទ្រអ៊ុយក្រែនឬយ៉ាងណា។ លោក Melnik ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៊ែរឡាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ បានឆ្លើយតបការអង្វររបស់គាត់នៅក្នុងលិខិតចំហមួយទៅកាន់អធិការបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែលកំពុងពិចារណាលើ ការវាយប្រហារមានកំណត់ឬ limited strike លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងប៉ុន្មានខែខាងមុខ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបដិសេធមិនគាំទ្រសកម្មភាពយោធាក៏ដោយ។ ការចេញផ្សាយដំបូងដោយ រ៉យទ័រត្រូវគេបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះហើយ កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលការចរចារជុំទី២ មកហើយដែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានបញ្ចប់ទៅនៅក្នុងទីក្រុងរ៉ូមខណៈដែលកិច្ចពិភាក្សាកម្រិតអ្នកជំនាញរំពឹងថានឹងបន្តធ្វើម្តងទៀតនៅថ្ងៃទី២៦ ខែមេសា នៅប្រទេសអូម៉ង់។ យោងតាមប្រភពដដែ Reuters មន្ត្រីអ៊ីស្រាអែលកំពុងថ្លឹងថ្លែង ការវាយប្រហារមានកំណត់ ដែលនឹងតម្រូវឱ្យមានការគាំទ្រតិចតួចបំផុតរបស់សហរដ្ឋអាមេរិកមិនដូចយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំជាងនេះ និងអូសបន្លាយពីមុនដែលកំពុងត្រូវបានពិចារណានោះទេ។...
បន្ទាយមានជ័យ៖ អនុវត្តតាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង...
ខេត្តកំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ជាស្ពានថ្មី ជូនប្រជាពលរដ្ឋ នៅចុងឆ្នាំ២០២៥នេះ ឬនៅឆ្នាំ២០២៦ខាងមុខ។ ការណែនាំ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើមួយកន្លែង ឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ...