ខេត្តកំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ជាស្ពានថ្មី ជូនប្រជាពលរដ្ឋ នៅចុងឆ្នាំ២០២៥នេះ ឬនៅឆ្នាំ២០២៦ខាងមុខ។ ការណែនាំ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើមួយកន្លែង ឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ...
Breaking News: សម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទីវង្គតហើយ នៅព្រះជន្មាយុ ៨៨ព្រះវស្សា អ៊ុយក្រែន ទាមទារការសុំទោសពីទូរទស្សន៍ Fox News ក្រោយពីច្រឡំថា ទីក្រុងគៀវ ជារបស់ប្រទេសរុស្ស៊ី រញ្ជួយដីចំនួន៧ដង វាយប្រហារខេត្ត Mae Hong Son និងតាមបណ្តោយព្រំដែនប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ អាល្លឺម៉ង់...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក Tull Traisorat ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានសង្ឃឹមថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ...
ប្រទេសអូម៉ង់ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ប្រកបដោយភាពស្និទ្ធស្នាល...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកម្មវិធីអបអរសាទរ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម» ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាសម្តេចប៉ាបអាមេរិកឡាទីនដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញពិភពលោកជាមួយនឹងរចនាប័ទ្មដ៏រាបទាប និងការព្រួយបារម្ភចំពោះអ្នកក្រ របស់លោក បានសោយទីវង្គតហើយនៅថ្ងៃចន្ទនេះ នៅជន្មាយុ ៨៨ ព្រះវស្សា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលទទួលរងពីជំងឺសួតរ៉ាំរ៉ៃ និងបានដកផ្នែកមួយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះពាក្យសំដី គ្មានមូលដ្ឋាននិងភស្តុតាងរបស់លោក គឹម សុខ ដែលបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានប្រគល់ទឹកដី របស់ខ្លួនឲ្យប្រទេសចិនគ្រប់គ្រងទាំងមូល។ ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងក្នុងពិធីសម្ពោធកំពង់ផែខេត្តកំពតនាថ្ងៃ២១ មេសា ។ នៅក្នុងវេទិសាធារណៈក្រោយពីបញ្ចប់បុណ្យចូលឆ្នាំខ្មែរ នៅលើទឹកខេត្តកំពតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានហៅលោក គឹម សុខា...