ភ្នំពេញ៖ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរជាមួយមន្ត្រីមកពីស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានស្វាគមន៍ក្រុម ASEAN Unity Drive 2025 (AUD2025) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ សមាហរណកម្ម ក្នុងតំបន់ និងការចល័តប្រកបដោយ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃ២៩ មេសា បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៣៧៨នាក់ លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្ត នៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Waltz បានអំពាវនាវ ឱ្យមានការត្រួតពិនិត្យ ត្រឹមត្រូវ នៃជំនួយហិរញ្ញវត្ថុ ដែលវ៉ាស៊ីនតោន ផ្តល់ដល់ទីក្រុងគៀវ ។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទជាមួយ Fox News មន្ត្រីរដ្ឋកំពូលអាមេរិករូបនេះ បានហៅអ៊ុយក្រែនថា ជាប្រទេសពុករលួយបំផុតមួយ នៅក្នុងពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស ៖ អាជ្ញាធរចិន បាននិយាយថា មនុស្ស ២២ នាក់បានស្លាប់ និង ៣ នាក់បានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះ នៅក្នុងភោជនីយដ្ឋានមួយ នៅភាគខាងជើងទីក្រុង Liaoyang ប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃអគ្គីភ័យ...
តូក្យូ៖ ប្រធានអ្នកចរចារពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa បានឲ្យដឹងថា កិច្ចចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិក ជុំវិញកាតព្វកិច្ចខ្ពស់ របស់ខ្លួននឹងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេស អាស៊ីមួយនេះ ស្វែងរកការលើកលែង ពីការយកពន្ធ ដែលប៉ះពាល់ដល់រថយន្ត ដែកថែប និងវិស័យផ្សេងៗទៀត ។ លោក Akazawa...
បរទេស៖ សេតវិមានបាននិយាយថា ប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិនៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយពន្ធមួយចំនួន 25% របស់លោកលើរថយន្ត និងគ្រឿង បន្លាស់រថយន្ត ដែលជាការបញ្ច្រាស់យ៉ាងសំខាន់ នៅពេលដែលពន្ធនាំចូល គឺបានគំរាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ផលិតក្នុងស្រុក ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...
ភ្នំពេញ៖ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បានគោរព ជម្រាបជូនសម្តេចធិបតីថា ក្រោយពីបានធ្វើទស្សនកិច្ច៤លើក នៅកម្ពុជា ក្រុមហ៊ុនរបស់លោក មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប ។ ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតBloomberg បានរាយការណ៍ថា ការនាំចេញប្រេងរបស់រុស្ស៊ី មានការកើនឡើងក្នុងរយៈ ពេលពីរសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានសរសេរ ទៀតថា ខណៈជាមួយគ្នានេះគេសង្កេតឃើញថា កប៉ាល់ដឹកប្រេងជាច្រើន ដែលត្រូវបានដាក់ទណ្ឌកម្មក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកមុន បានបន្តដឹកប្រេងឆៅពីរុស្ស៊ីឡើងវិញ ។ កន្លងមកបណ្តាប្រទេស លោកខាងលិច បានដាក់ការរឹតបន្តឹងលើនាវារុស្ស៊ី...
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រកាសដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC។ លោកបានពណ៌នាអំពីស្ថាប័ននេះថា មានភាពលម្អៀង និងមិនគោរពចំពោះសមាជិក ផ្សេងឡើយ។ ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយសំឡេង ភាគច្រើនជាងពីរភាគបី កាលពីថ្ងៃអង្គារ ។ លោកSzijjarto បានសរសេរនៅលើ X ថា...