ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នេះបើយោងតាមសារលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ ស ថេត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ផ្ញើជូន ថ្នាក់ដឹកនាំ...
បរទេស ៖ ភ្ញៀវទេសចរបរទេសកំពុងលុបចោលការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិកក្នុងចំនួនកំណត់ត្រា ខណៈដែលសង្រ្គាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែកើនឡើង ដែលគំរាមកំហែងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ អាមេរិកខាតបង់ដល់ទៅ ៦៤ពាន់លានដុល្លារក្នុងឆ្នាំនេះតែម្នាក់ឯង ។ ក្រុមហ៊ុន Tourism Economics ដែលជាក្រុមហ៊ុនស្រាវជ្រាវ ឧស្សាហកម្មបានព្យាករណ៍ថានឹងធ្លាក់ចុះ ៩.៤ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិ ទៅកាន់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ មេបញ្ជាការកងអង្គរក្ស របស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ និងបានទាញដៃ ឱ្យចូលថតរូបអនុស្សាវរីយ៍ ជាមួយប្រធានាធិបតីចិន នាឱកាសជូនដំណើរ និវត្តន៍របស់លោកប្រធានាធិបតី នៅព្រឹកថ្ងៃ១៨ មេសា ។...
បរទេស៖យោងតាមការរបស់ RT លោក Kirill Dmitriev បេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា តួអង្គបរទេសជាច្រើនកំពុងព្យាយាមបំផ្លាញកិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Dmitriev បានថ្លឹងថ្លែងក្នុងកិច្ចពិភាក្សារបស់គាត់ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Steve Witkoff នៅទីក្រុង...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ។ តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅលើទឹកដីកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៧-១៨មេសា ទោះបីជាពេលវេលាខ្លីតែបានបញ្ជាក់ពីអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តភាពជាដែកថែបនៃប្រទេសទាំង២ដែលមិនអាចកាត់ថ្លៃបាននោះ គឺភាគីកម្ពុជាបានអះអាងជាថ្មីម្តងទៀតចំពោះគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាចពីចិនបានឡើយ។ យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រកាសដោយក្រសួងការបរទេសនាថ្ងៃ១៧ មេសា គឺភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ ជាមួយគ្នានេះដែរ...
កំពង់ចាម ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា ជិត ៣លាននាក់ ។ បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយលោក...
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ ចំនួនប្រមាណ ២ ៧៥២ ៨១៨ នាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ។...