ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៩ នាក់បានស្លាប់ និង ៤៥៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេល២ ថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្ត ជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសថៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១១ ខែមេសា។ នេះបើយោងតាម Nation Thailand បានលើកឡើងពីមជ្ឈមណ្ឌល សុវត្ថិភាពចរាចរណ៍បានប្រាប់ថា គ្រោះថ្នាក់នៅថ្ងៃសុក្រ...
ភ្នំពេញ៖ នាថ្ងៃចូលឆ្នាំខ្មែរ នាថ្ងៃទី២ ចំថ្ងៃទី១៥ មេសា មានជនបរទេសម្នាក់បានបន្លំធ្វើជានិនចា បានចូលគាស់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខដោយបានលួចគ្រឿងអលង្ការជាច្រើន ។ យោងតាមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៦ មេសា បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន និនចា បរទេស ជំនាញ គាស់ផ្ទះនិងបានដកហូតគ្រឿងអលង្កាការមួយចំនួន។ ជាមួយនឹងការបង្ក្រាបបាននេះ លោកស្នងការបានក៏ផ្ញើសារទៅកាន់ពលរដ្ឋថា...
ប៉ុន្មានថ្ងៃខាងមុខនេះ នាវាដឹកជញ្ជូនរថយន្តឈ្មោះ “Shenzhen” ដែលមានចំណុះដាក់លើកទំនិញធំបំផុតលើទូទាំងពិភពលោកនឹងដាក់ឱ្យធ្វើនាវាចរណ៍ជាលើកដំបូងពីខេត្ត Jiangsu ប្រទេសចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានដឹកជញ្ជូនរថយន្តថាមពលថ្មីជាង២៥,០០០ គ្រឿងទៅកាន់ក្រៅប្រទេសដែលបានកើនឡើង១១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ផលិតផលថាមពលថ្មីរបស់ចិនបាននាំចេញទៅកាន់បរទេសវាមិនត្រឹមតែនាំមកនូវគំនិតថ្មីនិង”ភាពបៃតង”ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិនផងដែរ ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួន ១០,៣ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង១,៣...
នៅវេលាថ្ងៃត្រង់ថ្ងៃទី ១៥ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបាន ជួបពិភាក្សាការងារជាមួយលោក Lương Cường ប្រធានរដ្ឋវៀតណាម នៅទីស្តីការប្រធានរដ្ឋក្រុងហាណូយ ៕
នៅថ្ងៃទី២ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីបណ្តាប្រទេសនានាលើសាកលលោក តាមអត្រាផ្សេងៗគ្នានៅចន្លោះពី ១០% ទៅ លើសពី ១០០% ដោយបានយករូបមន្តឱនភាពជញ្ជីងពាណិជ្ជកម្មមកចែកនឹងទំហំនៃការនាំចូល ហើយបានធ្វើការបញ្ចុះអត្រានេះ ៥០% ទៅវិញ។ ការដាក់ពន្ធគយទៅវិញទៅមក ដោយសហរដ្ឋអាម៉េរិក គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និង ការប្រឆាំងទៅនឹងបទដ្ឋានគិតយុត្តិនានារបស់អង្គការពាណិជ្ជកម្មពិភពលោក។ ការដើរផ្ទុយពីទ្រឹស្តីថ្មីនៃពាណិជ្ជកម្មអន្តរជាតិដែលលើកម្ពស់ដល់សមាហរណកម្មពិភពលោកនិងសាកលភាវូបនីយកម្មដោយផ្អែកលើច្បាប់ ថែមទាំងបានធ្វើឱ្យខូចខាតដល់សណ្តាប់ធ្នាប់ពិភពលោក និង...
នៅយប់ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Trần Thanh Mẫn ប្រធានរដ្ឋសភាវៀតណាម នៅទីស្នាក់ការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿង...
យប់ថ្ងៃទី១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅទីស្នាក់ការកណ្តាល របស់បក្សកុម្មុយនីស្តវៀតណាម។ ថ្លែងក្នុងកិច្ចចំនួប លោក Xi Jinping បានលើកឡើងថា ចិននិងវៀតណាមសុទ្ធតែទទួលបន្ទុកបេសកកម្ម ប្រវត្តិសាស្រ្តដែលសម្រេចបាន នូវការស្តាប់ប្រជាជាតិឡើងវិញ និងពន្លឿនការអភិវឌ្ឍប្រទេស។ ភាគីទាំងពីរគួតែបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រព...
កាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ លើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរដ៏ល្អផូរផង់! ក្រុមហ៊ុនកូនខ្មែរធំបង្អស់មួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តក្រុង ចំណាយសរុបជិត ១លានដុល្លារ ចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំ ២០២៥នេះ ឱ្យកាន់តែប្រសើរ ប្រមូលបងប្អូនប្រជាជនខ្មែរមកចូលរួមរាប់ម៉ឺននាក់ ជាពិសេសក៏បាននាំ Influencer អន្តរជាតិលោក Kumula មកចូលរួមផ្សព្វផ្សាយពីសង្រ្កាន្តរបស់កម្ពុជា និងទេសចរណ៍យើង ឱ្យអន្តរជាតិបានស្គាល់ផងដែរ។ ជាក់ស្តែង ចាប់តាំងពីថ្ងៃទី ១២-១៦...
កំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ ដែលគិតសម្រាប់ថ្ងៃទី១ នៃសង្ក្រាន្តមានភ្ញៀវ សរុបប្រមាណ៣៥ម៉ឺននាក់ ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១ នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្តព្រឹត្តិការណ៍...
ស្វាយរៀង៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១១០,០១២ នាក់,ក្នុងនោះ បរទេសចំនួន ៣,៥៩០ នាក់។ ...