ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានច្រើន ក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ថ្ងៃទី ២៩ ខែមេសា ខណៈពេលចុះត្រួតពិនិត្យនៅក្រុងសៀងហៃ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ថា ក្រុងសៀងហៃ បានរ៉ាប់រងភារកិច្ចជាប្រវត្តិសាស្ត្រ នៃការកសាង មជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាអន្តរជាតិ ដូច្នេះ ត្រូវក្តាប់ជាប់ឱកាស យកការបម្រើដល់យុទ្ធសាស្ត្រជា ទិសដៅណែនាំ បង្កើនមុខងារគ្រោងផែនការ...
នារសៀលថ្ងៃទី២៧ ខែមេសា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសារព័ត៌មាន ក្រសួង-ស្ថាប័នចំនួន ៦ រួមមានក្រសួង ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងទេសចរណ៍ ជាដើមបានថ្លែង អំពីស្ថានភាពពាក់ព័ន្ធឡើង នូវការធ្វើឱ្យប្រសើរនៃគោលនយោបាយបង្វិល ពន្ធឱ្យវិញនៅពេលចាកចេញពីដែនចិន និងការពង្រីកការប្រើប្រាស់នៅពេលចូលដែនចិន ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ដើម្បីដោះស្រាយបញ្ហា ដែលចំនួនហាងលក់អាចបង្វិលសងពន្ធ មានតិចពេកនិងតម្រូវការធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងបង្វិលសងពន្ធជាដើម គោលនយោបាយនេះបាន...
កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ពិធីអបអរសាទរ ខួបទី១០០ឆ្នាំ នៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន និងពិធីប្រគល់ប័ណ្ណសរសើរ ជូនពលករគំរូ និងបុគ្គលឈានមុខ ទូទាំងប្រទេសចិន បានបើកធ្វើយ៉ាងឱឡារិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយគូសបញ្ជាក់ថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ឧបករណ៍បច្ចេកទេស ចំនួន 07មុខ (កញ្ចប់ទី០៦) ជូន អង្គភាព ចំណុះនាយកដ្ឋានអាជីវកម្មចែកចាយ និង អគ្គិសនីខេត្តចំនួន...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តំណែងឈាន ចូលដល់រយៈពេល ១០០ ថ្ងៃ នៃអាណត្តិទីពីររបស់លោក ការវាយតម្លៃការគាំទ្រ របស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងចំណោម ប្រធានាធិបតីអាមេរិក ក្នុងពេលកាន់តំណែង ដែលជាកម្រិតទាប់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុក និងការដកទណ្ឌកម្ម ប្រកបដោយប្រសិទ្ធភាព គឺជាការទាមទារ ដែលមិនអាចចរចារបាន របស់ទីក្រុងតេអេរ៉ង់ ក្នុងការចរចាដោយប្រយោល ដែលកំពុងបន្តជា មួយទីក្រុងវ៉ាស៊ីនតោន ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងតេអេរ៉ង់ ខណៈដែលបានរៀបរាប់យ៉ាង លម្អិតអំពីការទាមទាររបស់ប្រទេស ក្នុងការចរចាសម្របសម្រួលដោយប្រទេសអូម៉ានី ជាមួយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ឧបករណ៍បច្ចេកទេស (Mechanical) ចំនួន ០៩មុខ (កញ្ចប់ទី០៣) ជូន អង្គភាព-សាខា ចំណុះនាយកដ្ឋាន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈ លោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា បានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជោគជ័យ ធ្វើអោយគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ នៅមុនឆ្នាំ២០៥០។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក...