ភ្នំពេញ៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរ ត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារ ដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ដល់បងប្អូនពលករ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៤មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជនដែលសង្ស័យជាអ្នករៀបចំផែនការសំខាន់ក្នុងការវាយប្រហារភេរវកម្មក្រុងបុមបៃឆ្នាំ ២០០៨ ត្រូវបានធ្វើបត្យាប័នទៅឥណ្ឌា ពីប្រទេសអាមេរិកហើយ។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថាTahawwur Hussain Rana ដែលមានដើមកំណើតប៉ាគីស្ថាន និងមានសញ្ជាតិកាណាដា និងអាមេរិក បានបញ្ជូនមកដល់ទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍។ លោកRana ត្រូវបានចាប់ខ្លួន ជាផ្លូវការដោយទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជេរប្រមាថលោក Kirill Dmitriev ដែលត្រូវស្គាល់ថា ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយហៅអ្នកចរចារូបនេះថា គឺជាជនជាតិដែលកើតនៅទីក្រុងទឹកដី អ៊ុយក្រែនប៉ុន្តែស្ថិតនៅក្នុងក្រុមបំបែកខ្លួន ។...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គភស្តុភារ-ហិរញ្ញវត្ថុ...
ចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំ លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។ បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត យកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្នើឲ្យបុគ្គលដែលបានបង្កើតហ្វេសប៊ុកដាក់រូបនិងឈ្មោះលោក ត្រូវបញ្ឈប់ឬលុបចោលជាបន្ទាន់ ។ ជាមួយនឹងអ្នកបង្កើតហ្វេសប៊ុករបស់លោកក្លែងក្លាយនេះ លោកក៏បានយល់ពីបំណងអ្នកបង្កើតនេះដោយសារតែបុគ្គលនោះស្រឡាញ់ចូលចិត្តលោក ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានបុគ្គលម្នាក់បានបង្កើតអាខោនហ្វេសប៊ុកហើយបានដាក់រូប និងឈ្មោះរបស់លោកកាលពីពេលថ្មីៗនេះ ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ញើសារទៅអ្នកបង្កើតហ្វេសប៊ុកក្លែងក្លាយនោះថា បើមិនព្រមលុបចេញទេ ស្នងការភ្នំពេញ នឹងធ្វើការស្រាវជ្រាវ...
ភ្នំពេញ ៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមលោក ផន រឹម ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីបានផ្តោតជាសំខាន់លើការស្ដារឡើងវិញនូវប្រតិបត្តិការធម្មតានៃបេសកកម្មការទូតរៀងៗខ្លួន ហើយដែលភាគីទាំងពីរបានបង្ហើបឱ្យដឹងថាការចរចាបិទទ្វារនេះមានរយៈពេលដល់ទៅជាង៥ម៉ោង។ ក្រុមភាគីខាងប្រទេសរុស្ស៊ីដែលត្រូវបានដឹកនាំដោយឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់ទីក្រុងមូស្គូប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Aleksandr Darchiev ខណៈដែលឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ីលោក Sonata Coulter គឺជាអ្នកដឹកនាំគណៈប្រតិភូភាគីខាងអាមេរិក។ លោកDarchiev បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ៖ការយល់ដឹងរវាងគ្នាត្រូវបានឈានដល់ទីតាំងមួយដើម្បីអាចបន្តវិធានការបន្ថែមទៀតក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងអ្នកការទូតនៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដូចជានីតិវិធីទិដ្ឋាការដែលពាក់ព័ន្ធ។ ដោយឡែកចំពោះបញ្ហាទ្រព្យសម្បត្តិការទូតរបស់រុស្ស៊ី ដែលធ្លាប់បានរឹបអូសដោយសហរដ្ឋអាមេរិក ទីក្រុងមូស្គូ...