ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ និងដេប៉ូ ត្រូវមកទទួល និងប្រមូលផលិតផលដោយផ្ទាល់ ដែលបានបង្កនូវបញ្ហាទាក់ទងនឹងស្តង់ដានៃតម្លៃ។ ជាមួយនឹងចក្ខុវិស័យរួមគ្នា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងជីអូលីង បានបង្កើតនូវប្រព័ន្ធភស្តុភារ...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP។ ខណៈ រាជរដ្ឋាភិបាល អនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព៧ត៌មានចេញពីកាសែតAFP បានរាយការណ៍ថា មានតែប្រទេសលោកខាងលិចចំនួន៦ប៉ុណ្ណោះ ដែលបានសន្យាថានឹងបញ្ជូនកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអរិភាពរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានបញ្ចប់។ ប្រភពដដែល បានសរសេរទៀតថាអ្នកគាំទ្រអ៊ុយក្រែន ភាគច្រើនមានការស្ទាក់ស្ទើរ ក្នុងការសន្យាណាមួយនាពេលខាងមុខ ហើយបើយោងរបាយការណ៍ គេមើលឃើញថាការសន្យានេះ បានធ្វើឡើងនៅក្រោយកិច្ចប្រជុំ ចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិ មកពីអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ” នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ក្រោមការណែនាំ របស់មេដឹកនាំកំពូល របស់ប្រទេសនេះ លោក Ali Khamenei ការចរចានាពេលខាងមុខ ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអូម៉ង់ នឹងត្រូវធ្វើឡើងដោយប្រយោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយដើម្បីប្រារព្ធទិវាជាតិនុយក្លេអ៊ែរបច្ចេកវិជ្ជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែមេសា ខណៈពេលដែលការពិភាក្សាលម្អិតរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីលោក អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ប្រាក់...
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត...
គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៩ ខែមេសា ដោយបញ្ជាក់ថា ឆ្លងតាមការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រទេសចិននឹងកែសម្រួលអត្រាពន្ធគយបន្ថែមដែលមានចែងក្នុង «សេចក្តីប្រកាសរបស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការដាក់ពន្ធគយបន្ថែមលើផលិតផលនាំចូលដែលផលិតនៅសហរដ្ឋអាមេរិក» (សេចក្តីប្រកាសលេខ ៤ ឆ្នាំ ២០២៥របស់គណៈកម្មការពន្ធគយ) ដោយដំឡើងពន្ធគយពី ៣៤% ដល់ ៨៤% ចាប់ពីវេលាម៉ោង ១២ និង ០១នាទី ថ្ងៃទី ១០ ខែមេសា...
នៅក្នុងឱកាសដែលលោក Xi Jinាping ប្រធានរដ្ឋចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កម្មវិធី “ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែមេសា តាមម៉ោងក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh...