ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួង...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួត ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេស ក្នុងការបង្កើនការផលិតផលិតផលថ្នាំជក់កម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី រដ្ឋមន្ត្រី...
ពោធិ៍សាត់ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិ នៃខ្សែផ្លូវជាតិលេខ១០ ដោយនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម ក្នុងការដឹកជញ្ជូន។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យមនុស្សជាច្រើន ភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទ ដោយបានប្រកាសពីកិច្ចពិភាក្សាដោយផ្ទាល់ និងកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ ការប្រកាសនេះបានធ្វើឡើងក្នុងអំឡុងពេលជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅសេតវិមាន។ លោក ត្រាំ បានលើកឡើងថា “យើងកំពុងពិភាក្សាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ វាកំពុងក្លាយជាដែនដីដ៏គ្រោះថ្នាក់ខ្លាំងណាស់ ហើយសង្ឃឹមថា...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវិធានការពន្ធគយរបស់ខ្លួន។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធបន្ថែម ៥០ ភាគរយលើការនាំចូលរបស់ចិន ដែលអ្នកនាំពាក្យបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា “ចិននឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើភាគីអាមេរិកងឿងឆ្ងល់ ក្នុងការដើរលើផ្លូវខុស”។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកបានអនុម័ត កញ្ចប់ថវិកាការពារជាតិប្រមាណជា ១ ពាន់ពាន់លានដុល្លារ បើទោះបីជាយុទ្ធនាការកំពុងបន្ត ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា វិស័យសកម្មភាពមីន នៅតែជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេច តាមគោលដៅដែលបានគ្រោងទុក។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារ អង្គការសហប្រជាជាតិ,...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីបើកវគ្គបណ្តុះបណ្តាលអំពី «ជំនាញសម្រាប់បង្កើនផលិតភាពសហគ្រាស» ដែលបានរៀបចំឡើងនាថ្ងៃទី៧ ខែមេសា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល បានត្រៀម លក្ខណៈជាស្រេច ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ។ ក្នុងឱកាសដឹកនាំកិច្ច ប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនាថ្ងៃ៧ មេសា...