បរទេស៖ អ្នកកាសែតជនជាតិអាមេរិក គឺលោក Tucker Carlson បានអះអាងថា ប្រទេសអ៊ុយក្រែន បានជាប់ពាក់ព័ន្ធក្នុងផែនការ ធ្វើឃាតប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតឡើងវិញឆ្នាំ២០២៤។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅខែកញ្ញា ឆ្នាំ ២០២៤...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំយកថវិកាចំនួន ១.០០០.០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥ និងខួបលើកទី ៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ គិតចាប់ពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានចូលរួមបរិច្ចាកទាំងថវិកា និង សម្ភារៈ ជូនកាកបាទក្រហមកម្ពុជាដោយសន្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១ លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាព ការងារដែលមានភាពបត់បែនខ្ពស់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេស នៅក្នុងតំបន់ដែរ។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា៖«រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ សហជីព និងកម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួល ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាព កាន់តែធូរធាឡើង គឺជាស្មារតីស្រប តាមទិវាពលកម្មអន្តរជាតិ១ ឧសភា ។ លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជាមើលឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ...
ភ្នំពេញ៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជា ប្រមាណជាង៣ពាន់អ្នកជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាការបង្ហាញ ពីសុខដុមនីយកម្ម ក្នុងវិស័យការងារ។ លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជាបានឱ្យដឹងថា ការជួបជុំនេះបង្ហាញ ពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជា...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍ នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងារ រាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាង នៃការលើកកម្ពស់សិទ្ធិការងារ ដែលឆ្លុះបញ្ចាំង ពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ស្របតាមស្មារតី ទិវាពលកម្មអន្តរជាតិ ១ឧសភា ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា៖«ក្រុមហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខេត្តតាកែវ ជាខេត្តទី៦ហើយ ដែលបានបញ្ចប់នៅក្នុងការវាស់វែង ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ដែលកិច្ចការងារនេះ ត្រូវបានជំរុញដល់ការធានា ជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ដី ។ ការប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កកំណើតផ្កាថ្មនៅក្នុងដែនសមុទ្ររបស់កម្ពុជា ដែលបានរកឃើញជាប់ៗគ្នា២ឆ្នាំបន្តបន្ទាប់នេះ ជាសញ្ញាដ៏ល្អដែលបញ្ជាក់ថា សភាពបរិស្ថានសមុទ្រនៅកម្ពុជា កំពុងតែមានស្ថានភាពប្រសើរឡើង និងមានសុខភាពល្អ ខណៈមានការពង្រឹងសកម្មភាពអភិរក្ស និងការត្រួតពិនិត្យសកម្មភាពដែលប៉ះពាល់បរិស្ថានសមុទ្រ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការអភិរក្សផ្កាថ្ម និងការបន្តពូជផ្កាថ្ម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខេត្តតាកែវ ជាខេត្តទី៦ហើយ ដែលបានបញ្ចប់នៅក្នុងការវាស់វែង ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ដែលកិច្ចការងារនេះ ត្រូវបានជំរុញដល់ការធានា ជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ដី ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយអាមេរិក គឺជារឿងដ៏ស្មុកស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណា កម្ពុជា ខិតខំធ្វើយ៉ាងណាក៏ដោយ ទោះបីលំបាកយ៉ាងណាក៏ដោយ ត្រូវបន្តចរចាជាមួយអាមេរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល...