បរទេស៖ សហរដ្ឋអាមេរិកនឹងលែងសម្រុះសម្រួល ការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីទៀតហើយបបន្ទាប់ពីលោកវ្ល៉ាឌីមៀ ពូទីន បានបដិសេធមិនចុះហត្ថលេខាលើបទឈប់បាញ់។ យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនកំពុងផ្លាស់ប្តូរ “វិធីសាស្រ្តនៃរបៀបដែលយើងរួមចំណែក” ក្នុងកិច្ចពិភាក្សា ហើយនឹងលែង “ហោះហើរជុំវិញពិភពលោកដោយលែងស្ទាក់ស្ទើរ” សម្រាប់កិច្ចប្រជុំ។ Tammy Bruce...
ហ្គាហ្សា ៖ មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Abdul Rahman Shadid បានបញ្ជាក់ថា ចលនានេះ បានបង្ហាញដល់អ្នកសម្រុះសម្រួល សំណើសម្រាប់កិច្ចព្រមព្រៀងសន្តិភាពតំបន់ ហ្គាហ្សាដ៏ទូលំទូលាយ ដែលរួមមានបទឈប់បាញ់ រយៈពេល ៥ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Shadid បានឲ្យដឹងថា ចលនានេះបានបង្ហាញ សំណើកាលពីថ្ងៃទី១៧ ខែមេសា...
តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចពិភាក្សាពន្ធដារ បន្ទាប់ពីបានធ្វើឱ្យមានការ វិវឌ្ឍន៍មួយចំនួនក្នុងការ ដាក់មូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគីក្នុងគោលបំណងឈានដល់ “កិច្ចព្រមព្រៀង ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក” នៅដើមខែមិថុនា ។ បន្ទាប់ពីជួប ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកផ្សេងទៀត ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានអ្នកចរចា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនលះបង់ផលប្រយោជន៍ជាតិរបស់ខ្លួន ដើម្បីបញ្ចប់ការចរចារពន្ធ ដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការចរចា ថ្នាក់រដ្ឋមន្ត្រីមួយផ្សេងទៀត។ លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគឺ “វិជ្ជមាន និងស្ថាបនា” ប៉ុន្តែនៅតែមានចន្លោះប្រហោងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងជាអតិបរមា គឺចាំបាច់ពីភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី Tammy Bruce បាននិយាយថា សហរដ្ឋអាមេរិក នឹងលែងធ្វើជាអ្នកសម្របសម្រួល ក្នុងការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន ទៀតហើយ ។ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានធម្មតា មួយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី បានមានប្រសាសន៍ថា វាដល់ពេលហើយសម្រាប់ភាគីទាំងពីរក្នុងការស្នើសុំ ដំណោះស្រាយផ្ទាល់ខ្លួន...
ភ្នំពេញ៖ បុរសម្នាក់ប្រកបមុខរបររើសអេតចាយម្នាក់ ផឹកស៊ីស្រវឹងវង្វេងជិះម៉ូតូមកឈប់បត់ជើងតូច នៅចំណុចដីឡូត៍មួយកន្លែងក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីយប់អធ្រាត្រថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដោយដើរចេញពីម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ វង្វេងរកម៉ូតូមិនឃើញ ក៏ប្រឌិតព័ត៌មានដោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានចោរមកគម្រាមភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ បានរកម៉ូតូឃើញហើយប្រគល់ជូនគាត់វិញ ៕
បរទេស៖ សហរដ្ឋអាមេរិកបានផ្តល់ការយល់ព្រមដំបូងដើម្បីលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសតម្លៃ ៣,៥ ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកិច្ចព្រមព្រៀងអាវុធចុងក្រោយបំផុតដែលបានស្នើឡើងសម្រាប់តំបន់ មុនដំណើរទស្សនកិច្ចដែលគ្រោងទុករបស់លោកប្រធានាធិបតី Donald Trump ទៅកាន់តំបន់នេះនៅចុងខែឧសភា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលក់ដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទំនងជានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយជាច្រើនដោយ Trump ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រមួយនេះ។ អារ៉ាប៊ីសាអូឌីតបាននិយាយរួចហើយថា ខ្លួនចង់វិនិយោគ ៦០០...
ភ្នំពេញ: ក្នុងឱកាស អបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ពិភពលោក លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែ ឧសភា ឆ្នាំ ២០២៥ បានមកបរិច្ចាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក សុភា ដែលតែងបរិច្ចាគឈាម ជាប្រចាំ បានលើកឡើងថា “ការបរិច្ចាគឈាម...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យោធារុស្ស៊ី បានវាយប្រហារបណ្តេញ ជាបន្តបន្ទាប់លើយន្តហោះគ្មាន មនុស្សបើក របស់អ៊ុយក្រែន ក្នុងពេលយប់កាលពីថ្ងៃព្រហស្បតិ៍ ដោយបាន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) សរុបចំនួន ១២១ គ្រឿង ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រ ក្រុមមន្ត្រី បានរាយការណ៍ថា មិនមានការខូចខាត ដល់ទីក្រុងកំពង់ផែ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា អ៊ុយក្រែន នឹងមិនអាចដណ្តើមយកព្រំដែនឆ្នាំ ២០១៤ របស់ខ្លួនមកវិញ ពីប្រទេសរុស្ស៊ីបានទេ។ កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តែងតែបានធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈហើយថា លោកនឹងមិនទទួលស្គាល់ទឹកដី...