បរទេស៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅបែលហ្ស៊ិកឬហៅកាត់ថា Euroclear បានធ្វើការកំណត់ចែកចាយឡើងវិញលុយប្រហែល៣ពាន់លានអឺរ៉ូ៣,៤ពាន់លានដុល្លារនៃមូលនិធិនិងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកចាប់តាំងពីជម្លោះ។ កញ្ចប់ប្រាក់នេះត្រូវបានគេរាយការណ៍ថានឹងត្រូវបានប្រើដើម្បីផ្តល់សំណងដល់បណ្តាក្រុមហ៊ុននិងអ្នកវិនិយោគិនលោកខាងលិចដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។ ប្រភពដដែលបានសរសេរទៀតថាវិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតថា ការធ្វើដូច្នេះនឹងស្មើនឹង អំពើចោរកម្ម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ គួរឲ្យដឹងដែរថារដ្ឋលោកខាងលិចមួយចំនួនបានបង្កកមូលនិធិអធិបតេយ្យភាព និងឯកជនដែលមានតម្លៃប្រមាណ២៦៤ពាន់លានអឺរ៉ូរបស់រុស្ស៊ី បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងនោះប្រហែលជា ២០០ពាន់លានអឺរ៉ូបច្ចុប្បន្នត្រូវបានកាន់កាប់ដោយ Euroclearហើយទ្រព្យសកម្មបានបង្កើតការប្រាក់រាប់ពាន់លានរួចហើយដែលក្នុងនោះមាន១,៥៥ ពាន់លានអឺរ៉ូត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០២៤៕ ប្រែសម្រួល៖ ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន កាន់តែខិតទៅជិតកិច្ចព្រមព្រៀង សន្តិភាពជាងពេលណាទាំងអស់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។យ៉ាងណាក៏ដោយ លោកក៏បានព្រមានដែរថា ភាគីទាំងសងខាង នៅតែត្រូវការតភ្ជាប់ភាព ខុសគ្នាជាច្រើនផ្សេងទៀតឲ្យបានដើម្បីបញ្ចប់ជម្លោះ ។ នៅក្នុងបទសម្ភាសន៍ ជាមួយ Fox...
ហូឡង់៖ ការិយាល័យវិភាគគោល នយោបាយសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍ឲ្យដឹងថា កំណើនសេដ្ឋកិច្ច របស់ប្រទេស ហូឡង់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទាបក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បន្តការដំឡើងពន្ធនាំចូល នោះការិយាល័យវិភាគ គោលនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍។...