ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាព គ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ។ ក្នុងឱកាសថ្លែងបាឋកថា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅ កម្ពុជា” និងវេទិកាសំណួរ-ចម្លើយ...
ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានបង្ហាញពីយុទ្ធសាស្ត្រការពារ និងពង្រឹងឧស្សាហកម្មដែក វាយនភ័ណ្ឌ និងស្បែកជើងរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផែនការម៉ិកស៊ិក នៅចំពោះមុខការប្រកាសដាក់ពន្ធគយទៅវិញទៅមករបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោក Marcelo Ebrard បានឲ្យដឹងថា ផែនការនេះមានគោលបំណងការពារ និងជំរុញផលិតកម្ម និងការងារក្នុងស្រុក ដោយបន្ថែមថា យុទ្ធនាការ “Made in Mexico (Hecho...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ការវាយលុកថ្មីរបស់ប្រទេសអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងកាន់តែខ្លាំង ដោយសំដៅលើផែនការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក ស្តីពីការបង្កើនយុទ្ធនាការដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ គណៈរដ្ឋមន្ត្រីសន្តិសុខបានបោះឆ្នោត ចំពោះផែនការដែលអ៊ីស្រាអែល នឹងពង្រីកការវាយលុក ដើម្បីដណ្តើមយកតំបន់ហ្គាហ្សា គ្រប់គ្រងជំនួយ និងផ្លាស់ប្តូរទីតាំងប្រជាជនទៅភាគខាងត្បូងនៃតំបន់នេះ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបន្ថែមថា...
កំពង់ស្ពឺ៖ នារីវ័យ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តចងករសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកក្រោយផ្ទះខណៈដែលបងស្រីបង្កើតស្តីបន្ទោសបន្តិចបន្តួច និងយកទូរស័ព្ទបោក មិនអាចទាក់ទងទៅមិត្តភក្តិបាន នាងខឹងអន់ចិត្តបញ្ចប់ជីវិតតែម្តង ហើយបន្សល់ទុកលិខិតតូចមួយច្បាប់។ ករណីប្រទះឃើញនារីវ័យ១៩ឆ្នាំ ចងកសម្លាប់ខ្លួននេះភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ទឹកក្រោយផ្ទះ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពមានឈ្មោះ ម៉ូ ស្រីពៅ ភេទស្រី...
ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចពិតជាមានការឈឺចាប់ និងមិនទាន់ភ្លេចនៅឡើយ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ស្ថានភាពអន្តរជាតិ មិនអំណោយផល ដោយត្រូវរងនូវការឡោមព័ន្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ស្របពេលដែលសហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាល ដែលបានរំដោះជាតិ ហើយអាសនៈរបស់កម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ” បានសម្រេចនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីនៅឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ហើយបទពិសោធន៍នៃការបង្រួបបង្រួមជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើង និងការបង្ហូរឈាមនេះ ប្រហែលជាមានតែកម្ពុជាទេ នៅលើពិភពលោក ។ យោងតាមបាឋកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់។ តាមរយៈសារលិខិតរបស់ នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ...
បរទេស៖ ក្រសួងសន្តិសុខមាតុភូមិ (DHS) របស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ជូន ជនចំណាកស្រុកខុសច្បាប់ម្នាក់ នូវប្រាក់ឧបត្ថម្ភចំនួន ១.០០០ដុល្លារ និងថ្លៃសំបុត្រយន្តហោះពាណិជ្ជកម្មដោយឥតគិតថ្លៃ ប្រសិនបើពួកគេចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គោលការណ៍នេះអនុញ្ញាតឱ្យបុគ្គលដែលមាន សិទ្ធិផ្តល់សញ្ញាអំពីចេតនារបស់ពួកគេ ក្នុងការចាកចេញតាមរយៈកម្មវិធី CBP Home ។...