បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមហួធី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលដែលបានវាយប្រហារ នៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទៅលើអ្វីដែលខ្លួនហៅថា គោលដៅភេរវករ ហួធី នៅ Hodeidah និងតំបន់ជុំវិញរបស់នោះ។...
បរទេស៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូករួមទាំងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានព្រមានអំពីការធ្លាក់ចុះសេដ្ឋកិច្ចសកល នៃគោលនយោបាយគាំពារនិយម បន្ទាប់ពីការប្រកាសដំឡើងពន្ធនាំចូល ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានអនុម័តនៅពេលពួកគេជួបគ្នា នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុង Milan ប្រទេសអ៊ីតាលីថា “ការកើនឡើងនូវការការពារនិយមពាណិជ្ជកម្មធ្វើឱ្យ...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធការលើកលែង ទាំងស្រុងរបស់ប្រទេសជប៉ុនពីពន្ធគយ “ទៅវិញទៅមក” ១០ ភាគរយ ប៉ុន្តែជាពន្ធជាក់លាក់របស់ ប្រទេសនៅក្នុងការចរចានាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រាប់អ្នកចរចាកំពូលរបស់ជប៉ុនលោក Ryosei Akazawa ក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា...
បរទេស៖ អតីតមន្ត្រី CIA ជាន់ខ្ពស់មួយរូបបានអះអាងថា សហរដ្ឋអាមេរិកបានដាក់កម្រិតជំនួយយោធា ដោយចេតនាដល់ទីក្រុងគៀវ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ “បង្ហូរឈាម” ជាជាង “ឈ្នះ” ដោយពណ៌នាអំពីយុទ្ធសាស្ត្រ ដែលបន្តដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងដំណាក់កាលដំបូងនៃជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀត...
ភ្នំពេញ៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប របាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ និងរបាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃ៦ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសន្ទនាជាមួយលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីអបអរសាទរជាមួយនឹងជោគជ័យ ដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងការបំពេញភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ តាមរយៈសារលិខិតរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រសួង ស្ថាប័ន។ ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់ តំណាងក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។ តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ របស់ សម្តេចបវរធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់គ្រឿងបន្លាស់ ចំនួន 06 មុខ របស់ម៉ាស៊ីនភ្លើងចល័ត MGP 10 x 625...