ភ្នំពេញ ៖ ចេញពីទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាស់កកាយរំលឹក ពីអតីតកាលរបស់ខ្មែរថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុង របស់កម្ពុជា ។ នាឱកាសអញ្ជើញធ្វើបឋកថា ក្រោមប្រធានបទ “កម្ពុជា និង អាស៊ាន,...
ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន នឹង ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១៤-២៨ ឧសភា ខាងមុខដែលមានវត្តមាន កងទ័ពទាំងពីរ ប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំសហភាពអឺរ៉ុប កំពុងអង្វរលោក ឱ្យធ្វើទំនាក់ទំនង ការទូត ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលវិមានក្រឹមឡាំង បានអះអាង ដោយបដិសេធមិនឆ្លើយតបនឹងការ អំពាវនាវរបស់មេដឹកនាំសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលការរិះគន់លើរូបភាព ដែលបង្កើតដោយ AI ដែលពណ៌នារូបលោក នៅក្នុងសម្លៀកបំពាក់ជា សម្តេច ប៉ាប ដោយលោកទទូចថា ប្រតិកម្មត្រូវបានជំរុញដោយ “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ” មិនមែនសហគមន៍កាតូលិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ភេរវកម្មកាលពីខែមេសា នៅតំបន់កាស្មៀរ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយ នៅលើបណ្តាញសង្គម...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៣០នាក់ទៅពន្ធនាគារ ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តការបង្រ្កាប ក្រុមក្មេងទំនើង...
សៀមរាប ៖ កម្ពុជា បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹម ត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ប្រេងរំអិល N°40 (15W40) ចំនួន 6,000 លីត្រ សម្រាប់ត្រៀមបម្រុងប្តូរ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុប ហៅកាត់ថាEC គ្រោងនឹងស្នើច្បាប់ដើម្បីបញ្ចប់បំពង់បង្ហូរឧស្ម័នរុស្ស៊ី និងឧស្ម័នធម្មជាតិរាវ LNG ទាំងអស់នៅចុងឆ្នាំ២០២៧។ ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ សហភាពអឺរ៉ុបបាននឹងកំពុងជំរុញ ឱ្យកាត់ផ្តាច់ការនាំចូលថាមពលពីអ្នកផ្គត់ផ្គង់ដ៏ធំបំផុតតែម្តង។ ទោះបីជាបរិមាណធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រទេសរុស្ស៊ីនៅតែជាប្រភពឧស្ម័នដ៏ច្រើនសម្រាប់ប្លុកនេះ តាមរយៈបំពង់បង្ហូរប្រេងតាមរយៈប្រទេសតួគី និងការនាំចេញឧស្ម័ន LNGផងដែរ ។ យោងតាមមនុស្សដែលដឹងពីបញ្ហានេះ នៅក្នុងខែមិថុនា EU...
បរទេស៖ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាពការពារជនស៊ីវិលក្នុងករណីមានការវាយប្រហារណាមួយ។ គេសង្កេតឃើញថាសមយុទ្ធយោធាដែលពុំធ្លាប់ឃើញមាននេះ កើតឡើងចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។ យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធីដាច់ភ្លើងអគ្គិសនីជាដើមផង។ រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយនឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀសខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌាជាលើក ដំបូងចាប់តាំងពីឆ្នាំ១៩៧១មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូដើម្បីឯករាជ្យរបស់បង់ក្លាដែស។ រំលឹកដែរថាកាលពីសប្តាហ៍មុន...