ភ្នំពេញ៖ ក្នុង១ឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងៗ កើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ១នាក់។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់...
នៅថ្ងៃទី ៧ ខែឧសភា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក។ អ្នកសារព័ត៌មានបានសួរថា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ក្រសួងការបរទេសចិនបានប្រកាសព័ត៌មានថា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននឹងបំពេញទស្សនកិច្ចនៅប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ហើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាការងារជាមួយភាគីអាមេរិក។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧នាក់។ តាំងពីពេលកើតហេតុមក ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ...
ប្រជាជនគ្រប់មជ្ឈដ្ឋាននៃប្រទេសរុស្ស៊ីកំពុងទន្ទឹងរង់ចាំយ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសរុស្ស៊ី និងការចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀតដែលនឹងប្រារព្ធឡើងនៅទីក្រុងមូស្គូ។ ពួកគេរំពឹងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ រុស្ស៊ី និងចិន នឹងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី គាំពារយ៉ាងមុតមាំនូវលទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ ក៏ដូចជារួមគ្នារក្សាស្ថិរភាពនៃយុទ្ធសាស្ត្រសកល និងយុត្តិធម៌និងសច្ចធម៌អន្តរជាតិ។ លោក Andrey Ivanovich Denisov អនុប្រធាន នៃគណៈកម្មការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានថ្លែងថា លោកប្រធានរដ្ឋចិន...
ថ្ងៃទី៦ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន និងលោកCosta ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានផ្ញើសារសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហភាពអឺរ៉ុប។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកCosta ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី von...
កាលពីថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកFriedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអាល្លឺម៉ង់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥៣ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវមាគ៌ានៃការរួមរស់ជាមួយគ្នាដោយ គោរពគ្នា ជឿទុកចិត្តគ្នានិងសមភាព ហើយបានដើរតាមមាគ៌ាសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក...
ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ»របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានញាំញីឱ្យពិភពលោក ដែលកំពុងមានភាពរង្គោះរង្គើស្រាប់កាន់តែ មានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយដោយមិនរើសមុខ និងខ្ពស់ខុសទំនងបានធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងអាមេរិក និងបណ្តាប្រទេសនានាធ្លាក់ក្នុងភាពជាប់គាំង ដោយសារតែពាណិជ្ជករនៃបណ្តាប្រទេស មានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិក ដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។ ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សារ របស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក...
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ត ហោះចម្បាំង ឥណ្ឌាចំនួន ៥ គ្រឿង ក្នុងការសងសឹក ចំពោះការវាយប្រហារ តាមអាកាសពេញមួយយប់ ដែលធ្វើឡើងដោយប្រទេសឥណ្ឌា នៅទីតាំងជាច្រើន នៅក្នុងប្រទេសប៉ាគីស្ថាន។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “នៅម៉ោងនេះ ខ្ញុំអាចបញ្ជាក់បានថា...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នា រៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នង នូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា ។ តាមរយៈព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ខេត្តAlbertaនៃប្រទេសកាណាដា អាចធ្វើប្រជាមតិសាធារណៈមួយ ស្តីពីការផ្តាច់ខ្លួនចេញពីប្រទេសកាណាដានៅឆ្នាំក្រោយ ប្រសិនបើញត្តិ ដែលដឹកនាំដោយពលរដ្ឋ ទទួលបានហត្ថលេខា។ ព័ត៌មាននេះធ្វើឡើង បើយោងតាមការបញ្ជាក់ ដោយថ្នាក់ដឹកនាំ របស់ខេត្តគឺលោក Danielle Smith បាននិយាយកាលពីថ្ងៃចន្ទ។ Alberta ដែលជាខេត្តភាគខាងលិច មួយនេះបានប៉ះទង្គិច ជាយូរមកហើយ ជាមួយរដ្ឋាភិបាលសហព័ន្ធជុំវិញ ច្បាប់កំណត់ការអភិវឌ្ឍន៍...