តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនស្វែងរកការធ្វើយោធា លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោកបានធ្វើការកត់ សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “ប្រសិនបើភាគីអាមេរិក មានភាពស្មោះត្រង់ ចំពោះសំណើរបស់ខ្លួន ដែលថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មិនគួរមានគ្រាប់បែកនុយក្លេអ៊ែរទេ នោះបញ្ហាជាច្រើននឹងត្រូវបានដោះស្រាយ” ។ លោក Baghaei បានលើកឡើងថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ចំនួន៥ ៩៤១បណ្ណចប់សព្វគ្រប់ ប្រកបដោយភាពជោគជ័យ ពីអាជ្ញាធរខេត្តកំពង់ធំ ។ ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិ លើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធប៉ាគីស្ថាន លោក Ahmed Sharif Chaudhry ផ្តល់តាមរយៈសេចក្តី ថ្លែងការណ៍មួយ បន្ទាប់ពីឥណ្ឌាបានវាយប្រហារ ទីតាំងចំនួនប្រាំបួននៅប៉ាគីស្ថាន និងប៉ាគីស្ថាន Kashmir កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភានេះថា លោកបាននិយាយថា ជនជាតិប៉ាគីស្ថាន ៨...
បរទេស ៖ មន្ត្រីសន្តិសុខប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌា បានបាញ់មីស៊ីលឆ្លងព្រំដែន ចូលទៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប៉ាគីស្ថាន នៅក្នុងទីតាំងយ៉ាងតិចបីគ្រាប់ នៅព្រឹកថ្ងៃពុធ ដោយបានសម្លាប់កុមារម្នាក់ និងរបួសមនុស្សពីរនាក់ផ្សេងទៀត ។ ចំណែក ឥណ្ឌា វិញបាននិយាយថា ខ្លួនកំពុងវាយលុកហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើដោយពួកសកម្មប្រយុទ្ធ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅព្រឹក ថ្ងៃពុធ...