បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានបណ្តាលឱ្យមានការរំខានដល់ការហោះហើរនៅឯអាកាសយានដ្ឋានសំខាន់ៗរបស់ទីក្រុងមូស្គូសម្រាប់រយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃពុធ ខណៈដែលប្រទេសរុស្ស៊ីបានរៀបចំទទួលប្រធានាធិបតីចិន និងមេដឹកនាំបរទេសផ្សេងទៀត សម្រាប់ក្បួនដង្ហែរយោធាប្រចាំឆ្នាំនៃទិវាជ័យជំនះនៅទីលានក្រហម Red Square ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរុស្ស៊ី Aeroflot នៅព្រឹកថ្ងៃពុធបានលុបចោលជើងហោះហើរជាង ១០០ ទៅ និងមក ពីទីក្រុងម៉ូស្គូ។...
ភ្នំពេញ៖ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនិងសវនកម្ម បានលើកឡើងចោទជាសំនួរថា តើសហរដ្ឋអាមេរិក ហ៊ានបោះលុយចាយ ទៀតឬទេ? ។ តាមរយៈមជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល លោក បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងទាំងស្រុងថា៖ តើសហរដ្ឋអាមេរិក ហ៊ានបោះលុយចាយ ទៀតឬទេ? ១....
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នទៅលើប្រពន្ធដើម និងជនជាប់ចោទម្នាក់ទៀតដែលប្រើហិង្សាលើស្រីស្នេហ៍របស់ប្តី ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ៧ ឧសភា ការមិនឃុំខ្លួនជាបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទឈ្មោះ ជា រីដា និងឈ្មោះ អ៊ុង លីមុំ ក្រុមស្រ្តីជាប្រពន្ធដើម បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្តយល់ព្រមទទួលខុសត្រូវចំពោះអំពើ និងការខូចខាតដែលខ្លួនបានបង្ក និងជនត្រូវចោទទាំងពីររូបនេះ កំពុងមានជំងឺប្រចាំកាយ។...
បរទេស៖ យោងតាមរដ្ឋាភិបាលខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានឱ្យដឹងថា មូលដ្ឋានយោធាឡាវមួយត្រូវបានរងការវាយប្រហារ ដោយមានគ្រាប់កាំភ្លើងធ្លាក់ពីលើដំបូលពីភាគីថៃ កាលពីថ្ងៃទី៣ ឧសភា ដែលជំរុញឱ្យប្រទេសថៃបង្កើនកងទ័ពរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមអាជ្ញាធរថៃ ដែលបាននិយាយថា ការបាញ់ប្រហារនេះ គឺចេញពីតំបន់ Ban Phu Pha...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយលោក Kim wansup រដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ និងលោក Park jungwook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នាពេលអនាគត និងពង្រឹងភាពជាដៃគូជាមួយគ្នា លើកិច្ចការងារបរិស្ថាន នាថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ដើម្បីរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ។ កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃ៧ ឧសភា ដែលមានចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ និងការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការផ្តល់វត្តមាន...
តូក្យូ៖ សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនបានព្រមព្រៀងគ្នា ដើម្បីពិចារណាវិធានការសេដ្ឋកិច្ចថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលបំណងចងក្រងកញ្ចប់នេះឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតសភាក្នុងខែកក្កដា។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី លោក Hiroshi Moriyama និងសមភាគីគណបក្ស Komeito លោក Makoto Nishida បានយល់ព្រមលើតម្រូវការក្នុងការចាត់វិធានការធូរស្រាល ខណៈពេលដែលវាយតម្លៃការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមសមាជិកសភាដែលបានចូលរួមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃពន្ធគយរបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានឲ្យដឹងនៅក្នុងការទំនាក់ទំនងកម្រិតខ្ពស់ ដែលគេស្គាល់ជាលើកដំបូងរវាងតំណាងនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធយ៉ាងច្រើនលើការនាំចូលថា សហរដ្ឋអាមេរិក និងចិននឹងជួបពិភាក្សាគ្នានៅចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ។ លោក Bessent បានប្រាប់ Fox News ដោយសំដៅលើកិច្ចប្រជុំនាពេលខាងមុខ...
បរទេស៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលជាធរមានជាផ្លូវការ ដោយកងកម្លាំងរុស្ស៊ីបានបញ្ឈប់ប្រតិបត្តិការ វាយលុកចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បើទោះបីជាមានការកើនឡើង នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅប៉ុន្មានម៉ោង មុនបទឈប់បាញ់ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្អាកនៅក្នុងការប្រយុទ្ធ...