អូតាវ៉ា៖ យោងតាមស្ថិតិកាណាដា បានឲ្យដឹងថា ជាមួយនឹងការអនុវត្តពន្ធថ្មីនៅក្នុងខែមីនា ពាណិជ្ជកម្មរបស់ប្រទេសកាណាដា ជាមួយសហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្នុង ខែមីនា។ ទីភ្នាក់ងារស្ថិតិជាតិបានឲ្យដឹងថា ការនាំចេញទៅកាន់ សហរដ្ឋអាមេរិកបានថយចុះ ៦.៦ ភាគរយ ដែលជាការធ្លាក់ចុះ ប្រចាំខែជាប់ៗ គ្នាជាលើកទីពីរ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង នៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលនាំឱ្យមានកំណត់ត្រាមួយនៅក្នុងខែមករា។ ទន្ទឹមនឹងនេះដែរ ការនាំចូលពីសហរដ្ឋអាមេរិក បានធ្លាក់ចុះ...
យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការពង្រីកការវាយលុ កយោធា របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា រួមទាំងការវាយលុកកាន់តែខ្លាំង ការបន្តកាន់កាប់តំបន់នេះ និងការគ្រប់គ្រងពេញលេញ នៃការចែកចាយជំនួយ ដោយធ្វើឲ្យមានការសង្ស័យ កាន់តែខ្លាំងលើគោលបំណង សង្គ្រាមរបស់ប្រទេសនេះ ។ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា ការវាយលុកដែលបាន...
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ ក្នុងនោះ ស្រី ២៨នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សន្ដិភាព។ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
នៅយប់ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងអញ្ជើញ ចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមស្នេហាជាតិ ដ៏អស្ចារ្យនៃសហភាពសូវៀត តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី ។ នៅពេលដែលលោក Xi Jinping...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ។ តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថាន បានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឱ្យគោលបំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ និងសួរសុខបុគ្គលិក និងមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសចុះពិនិត្យនេះ លោកសាស្ត្រាចារ្យបានអញ្ជើញពិនិត្យការផ្តល់សេវាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ និងកន្លែងបើកឱសថជូនអ្នកជំងឺ ប.ស.ស ។ល។ ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ បានសំណេះសំណាលសាកសួរសុខទុក្ខអ្នកជំងឺ...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន៦៥នាក់ នារសៀលថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការលើកកម្ពស់ឧស្សាហកម្មបៃតងនៅកម្ពុជា។ ក្នុងជំនួបនេះ លោក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...