ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដែងការជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខនៃអ៊ុយក្រែន ហៅកាត់ថាSBU បាននិយាយថា ខ្លួនបានរុះរើបណ្តាញចារកម្មយោធានៃប្រទេសហុងគ្រី ដែលត្រូវបានចោទប្រកាន់ថា បានប្រតិបត្តិការនៅក្នុងតំបន់ Transcarpathia ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ SBU លោក Artyom Degtyarenko បាននិយាយថា អតីតយុទ្ធជនយោធាអ៊ុយក្រែនពីរនាក់ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba មិនមានគម្រោងកាត់បន្ថយអត្រាពន្ធលើការប្រើប្រាស់ ដើម្បីជួយបន្ទន់ការវាយប្រហារពីអតិផរណា និងពន្ធអាម៉េរិកនោះទេ ដោយបានច្រានចោលការអំពាវនាវឱ្យមានការបន្ធូរបន្ថយពីគណបក្សប្រឆាំង និងសូម្បីតែសមាជិកសភាបក្សកាន់អំណាចមួយចំនួនមុនការបោះឆ្នោតជាតិ។ ប្រភពបានឲ្យដឹងថាលោក Ishiba បានជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួចហើយអំពីចេតនារបស់គាត់ ដែលជាក់ស្តែងឆ្លុះបញ្ចាំងពីការព្រួយបារម្ភថាការកាត់បន្ថយពន្ធនឹងរារាំងទំហំសារពើពន្ធរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ពន្ធលើការប្រើប្រាស់ ដែលបច្ចុប្បន្នកំណត់នៅ ៨ ភាគរយសម្រាប់អាហារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ឱ្យដឹងថា ករណីអំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀង មិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ ក្រសួងការងារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានសរសើរប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ចំពោះការប្រឆាំងនឹងសម្ពាធរបស់សហភាពអឺរ៉ុប និងចូលរួមក្នុងការប្រារព្ធទិវាជ័យជំនះនៅក្នុងរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃសុក្រ។ ទោះបីជាមានការព្រមានពីទីក្រុងប្រ៊ុសែលក៏ដោយ លោក Vucic និង Fico ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ថែមពីលើការចូលរួមក្នុងពិធីរំលឹកខួបលើកទី80នៃជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរដដែល។...
បរទេស៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងលើបទឈប់បាញ់មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតរវាងគូប្រជែង ដែលមានប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការបញ្ចប់យ៉ាងឆាប់រហ័សនៃការប៉ះទង្គិចគ្នាដែលកើនឡើងជាច្រើនសប្តាហ៍ រួមទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយការសម្លាប់រង្គាលអ្នកទេសចរដោយខ្មាន់កាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថានដែលបដិសេធការចោទប្រកាន់នេះ។ ជាងនេះទៅទៀត ក៏មានជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ទាំងសងខាងចាប់តាំងពីពេលនោះមក។ ពាក្យដំបូងនៃបទឈប់បាញ់បានមកពីប្រធានាធិបតីអាមេរិក Donald...