ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា អមដំណើរដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ...
(ភ្នំពេញ)៖ ដើមខែភ្លាម នៅថ្ងៃទី០៦ ឧសភា ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនបង្អង់យូរ បន្ដផ្តល់ជូនរង្វាន់ដល់អតិថិជនមហាសំណាងភ្លាមៗតែម្តង ពីកម្មវិធី «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ $ 1,000,000» ដែលជាការចាប់ឆ្នោតផ្សងសំណាងពីការកាត់សំបកកេសជាលើកទី ២ រកឃើញអតិថិជនសំណាងឈ្នះ ម៉ូតូ ៣រង្វាន់ និងទូរស័ព្ទដៃ...
(ភ្នំពេញ)៖ ទីបំផុតបានសង់ផ្ទះតបស្នងអ្នកមានគុណ! ប្អូនស្រី ហ៊ីម ថាវី បច្ចុប្បន្នរស់នៅ ភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរជាអ្នកដកដំឡូង បានបញ្ជាក់ថា គាត់បានទិញទឹកក្រូចអាយស៍កូឡា២ដប ឱ្យម្តាយមួយដប ខ្លួនឯងផឹកមួយដប។ ស្រាប់តែមូលគម្របភ្លាម ក៏បានឃើញលុយសុទ្ធ 5,555$ នៅលើកម្របដប ស្រែកហ៊ោឡើងផ្អើរពេញចំការដកដំឡូង។ ប្អូនស្រី បានបន្តរៀបរាប់យ៉ាងរំភើបថា៖ «នេះជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ ដែលមានសំណាងបានកាន់លុយ $5,555 ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ភ្លាមៗ ខ្ញុំស្រមៃមានគម្រោងយកទៅសាងសង់ផ្ទះថ្មី ឱ្យធំជាងមុន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែក និងការរារាំងពីបរទេស។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធានាធិបតីគុយបាលោក Miguel Diaz-Canel នៅខាងក្រៅការប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។ ភាគីចិនក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ដោយលោក ស៊ី បានបន្ថែមថា ភាគីទាំងពីរ...
បរទេស៖ ទូរទស្សន៍រដ្ឋប៉ាគីស្ថានបានផ្សាយនៅថ្ងៃសៅរ៍ថា ការវាយប្រហារសងសឹកកំពុងដំណើរការបន្ទាប់ពីឥណ្ឌា បានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួនបីក្នុងប្រទេសប៉ាគីស្ថាន។ វាមិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយវាមិនច្បាស់ថាទីតាំងយោធាមួយណាក្នុងប្រទេសឥណ្ឌាកំពុងត្រូវបានកំណត់គោលដៅនោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា “ទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌាកំពុងត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារសងសឹកនេះ” ។ អ្នកនាំពាក្យកងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃសៅរ៍ថា ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួនបី នៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែភាគច្រើននៃមីស៊ីលត្រូវបានស្ទាក់ចាប់។ វាជាការកើនឡើងចុងក្រោយបង្អស់នៅក្នុងជម្លោះដែលបង្កឡើងដោយការសម្លាប់រង្គាលដោយកាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថាន។ ប៉ុន្មានម៉ោងមុនពេលការអះអាងរបស់ប្រទេសប៉ាគីស្ថានលើការបាញ់មីស៊ីលចូលទៅក្នុងទឹកដីរបស់ខ្លួនដើម្បីកំណត់គោលដៅមូលដ្ឋានទ័ពអាកាស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងសម័យសង្រ្គាម និងការកើនឡើងនៃតួលេខពាណិជ្ជកម្មក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នៅវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រ។ លោកបានពណ៌នាប្រទេសនេះថាជាដៃគូសំខាន់មួយរបស់ក្រុងម៉ូស្គូនៅទ្វីបអាហ្វ្រិក។គណៈប្រតិភូអេហ្ស៊ីបបានមកដល់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះលើទីលានក្រហម និងពិធីបុណ្យផ្សេងៗទៀតដែលប្រារព្ធខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ ក្រោយការដង្ហែក្បួន មេដឹកនាំរុស្ស៊ី និងអេហ្ស៊ីបបានជួបប្រជុំទ្វេភាគីផងដែរ។ លោក Putinបាននិយាយថា៖...
ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដែងការជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខនៃអ៊ុយក្រែន ហៅកាត់ថាSBU បាននិយាយថា ខ្លួនបានរុះរើបណ្តាញចារកម្មយោធានៃប្រទេសហុងគ្រី ដែលត្រូវបានចោទប្រកាន់ថា បានប្រតិបត្តិការនៅក្នុងតំបន់ Transcarpathia ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ SBU លោក Artyom Degtyarenko បាននិយាយថា អតីតយុទ្ធជនយោធាអ៊ុយក្រែនពីរនាក់ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba មិនមានគម្រោងកាត់បន្ថយអត្រាពន្ធលើការប្រើប្រាស់ ដើម្បីជួយបន្ទន់ការវាយប្រហារពីអតិផរណា និងពន្ធអាម៉េរិកនោះទេ ដោយបានច្រានចោលការអំពាវនាវឱ្យមានការបន្ធូរបន្ថយពីគណបក្សប្រឆាំង និងសូម្បីតែសមាជិកសភាបក្សកាន់អំណាចមួយចំនួនមុនការបោះឆ្នោតជាតិ។ ប្រភពបានឲ្យដឹងថាលោក Ishiba បានជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួចហើយអំពីចេតនារបស់គាត់ ដែលជាក់ស្តែងឆ្លុះបញ្ចាំងពីការព្រួយបារម្ភថាការកាត់បន្ថយពន្ធនឹងរារាំងទំហំសារពើពន្ធរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ពន្ធលើការប្រើប្រាស់ ដែលបច្ចុប្បន្នកំណត់នៅ ៨ ភាគរយសម្រាប់អាហារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ឱ្យដឹងថា ករណីអំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀង មិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ ក្រសួងការងារ...