ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ថា ប្រជាជនអឺរ៉ុប នឹង “គ្មានការទទួលខុសត្រូវ” ប្រសិនបើពួកគេបរាជ័យក្នុងការរៀបចំ សម្រាប់ឯករាជ្យភាពជាយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍សាធារណៈបារាំង TF1 លោក ម៉ាក្រុង បានលើកឡើងថា ដោយសារតែគោលនយោបាយ “America First” ផលប្រយោជន៍របស់សហរដ្ឋអាមេរិក...
ហ្គាហ្សា៖ ប្រទេសចិន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់សោកនាដកម្មមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសង្ខេប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “តំបន់ហ្គាហ្សាបានក្លាយទៅជា ឋាននរកនាពេលបច្ចុប្បន្ននេះ។ ដោយកត់សម្គាល់ថាមនុស្សជិតកន្លះលាននាក់ នៅហ្គាហ្សាកំពុងប្រឈមមុខនឹងកម្រិត នៃភាពអត់ឃ្លានដ៏មហន្តរាយ លោកបានជំរុញឱ្យអ៊ីស្រាអែល រក្សាច្បាប់មនុស្សធម៌អន្តរជាតិ និងលុបចោលការបិទផ្លូវ ដើម្បីអនុញ្ញាតឱ្យមានលទ្ធភាពទទួលបានអាហារ...
ភ្នំពេញ ៖ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុនបានបង្ហាញនូវការចាប់អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុននេះ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម នាថ្ងៃ១៤ ឧសភា។ ក្នុងជំនួបសម្ដេចតេជោរំលេចថា បើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមកសិឧស្សាហកម្ម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មានជំងឺត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...
តូក្យូ ៖ ក្រុមហ៊ុន Nissan Motor Co. បានឲ្យដឹងថា ខ្លួននឹងបិទរោងចក្រផលិតរថយន្តចំនួន៧ និងកាត់បន្ថយការងារចំនួន ២០០០០ នៅទូទាំងពិភពលោក ដែលច្រើនជាងទ្វេដងនៃចំនួនដែលបានគ្រោងទុកដំបូង ដើម្បីបង្កើនល្បឿននៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីការខាតបង់ប្រាក់ ចំណេញសរុបចំនួន ៦៧០.៩០ ពាន់លានយ៉េន (៤.៥ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ប្រទេសជប៉ុន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិននៅថ្ងៃពុធនេះ បានកាត់បន្ថយពន្ធថ្មីភាគច្រើន របស់ពួកគេលើការនាំចូលរបស់គ្នាទៅវិញទៅមក ហើយបានផ្អាកផ្នែក នៃអ្វីដែលគេហៅថា ពន្ធទៅវិញ ទៅមករយៈពេល ៩០ថ្ងៃ ស្របតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ពាណិជ្ជកម្មកម្រិតខ្ពស់កាលពី ចុងសប្តាហ៍នៅប្រទេសស្វីស។ ដោយសារតែអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅថា “កំណត់ឡើងវិញទាំងស្រុង” ជាមួយប្រទេសចិន រដ្ឋបាលរបស់លោក...
រសៀលថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinpingបានសង្គត់ធ្ងន់ថា ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ភាគីទាំងពីរចិននិងប្រេស៊ីលតី១ត្រូវប្រកាន់ខ្ជាប់នូវទំនុកចិត្តយុទ្ធសាស្រ្ត ពង្រឹងមូលដ្ឋានសហគមន៍រួមវាសនាចិន និងប្រេស៊ីល ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អដែលគោរពគ្នាទៅវិញទៅមក ផ្តល់ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធផលប្រយោជន៍ស្នូល...
រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ PengLiyuan ភរិយារបស់លោកXi Jinping ប្រធានរដ្ឋចិននិងលោកជំទាវRosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើរ របស់លោកLuiz Inácio Lula da Silvaប្រធានាធិបតីប្រេស្ស៊ីល ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន ។ ភរិយារបស់ប្រមុខរដ្ឋ...
“បំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ឱ្យទំនាក់ទំនងចិន និងអាមេរិកឡាទីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ” “លើកកម្ពស់ឥទ្ធិពលជាសមូហភាព របស់ប្រទេសសកលខាងត្បូង” ។ល។ កាលពីថ្ងៃទី១៣ ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាស្តីពីចិន-សហគមន៍ប្រទេស អាមេរិកឡាទីននិងការាបៀន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ មតិអន្តរជាតិបានផ្តោត ការយកចិត្តទុកដាក់ខ្ពស់ ។ លោកប្រធានរដ្ឋចិន Xi Jinping...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនភាព ការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់...