ករណីនគរបាលបុកមនុស្សស្លាប់, សម្ដេចធិបតី ៖ ត្រូវអនុវត្តច្បាប់បានម៉ឺងម៉ាត មិនមែនសងលុយរួចខ្លួនឡើយ តុលាការ បដិសេធការផ្តល់សិទ្ធិ ធ្វើនយោបាយឡើងវិញ ដល់លោក រ៉ុង ឈុន យុវជនជិះកង់ពីកម្ពុជា ឆ្លងទៅទ្វីបអឺរ៉ុប នឹងបន្តដំណើរឆ្ពោះ ទៅទ្វីបអាហ្វ្រិកទៀត ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រាប់ពលរដ្ឋថា ពុំត្រូវចាត់ទុកបញ្ហាក្មេងទំនើង ជាសមត្ថកិច្ចផ្ដាច់មុខ របស់អាជ្ញាធរ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។ គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន៤ រូបក៏បានបាត់បង់ជីវិត...
ភ្នំពេញ៖ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងបម្រើជូន ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ...
កំពង់ចាម៖ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និងខួបទី ៧០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោក សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ។ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក...
បរទេស៖ កងទ័ពអាកាសអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងចំនួន ១៥ គ្រឿងដើម្បីបាញ់មីស៊ីលចំនួន ៣៥គ្រាប់ នៅកំពង់ផែសមុទ្រចំនួនពីរនៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមហួធី ក្នុងប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ Hodeidah និង Salif ក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមហូធី...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរ បណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី ហើយការចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ តាមបណ្តារាជធានី-ខេត្តទាំង២៥។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី...
បរទេស៖ មន្ត្រីថៃនិយាយថា កាកសំណល់អេឡិចត្រូនិកដែលនាំចូលខុសច្បាប់ចំនួន២៣៨ តោនដែលរឹបអូសបានកាលពីដើមសប្តាហ៍នេះនៅកំពង់ផែបាងកកក្នុងសង្កាត់ Klong Toey គឺបានមកពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Associated Press បានដកស្រង់សម្តីលោក Theeraj Athanavanich អគ្គនាយកនៃនាយកដ្ឋានគយថៃ ដែលបាននិយាយថា...
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែនបានចំណាយប្រាក់ខ្ជះខ្ជាយចំនួន ៧៧០ លានដុល្លារ សម្រាប់ការប៉ុនប៉ងទិញអាវុធពីប្រភពគួរឱ្យសង្ស័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតរបស់កាសែត Financial Times គឺផ្អែកលើឯកសាររបស់តុលាការ ការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសជាមួយមន្ត្រី បានផ្តល់ការមើលឃើញពីភាពច្របូកច្របល់របស់រដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា ប្រទេសលោកខាងលិចកំពុងព្យាយាមបង្កភាពតានតឹងរវាងឥណ្ឌា និងចិន ដោយការវាយតប់គ្នាទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lavrov ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំនៃក្លឹបការទូត “វប្បធម៌គ្មានព្រំដែន” “សូមកត់សម្គាល់ពីការវិវត្តន៍នាពេលបច្ចុប្បន្ននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលលោកខាងលិចបានចាប់ផ្តើមហៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក...
អ៊ីស្តង់ប៊ុល៖ អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបី គឺ បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលហៅថា E3 បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងការចរចាដោយប្រយោល ដែលកំពុងបន្តរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។ កិច្ចប្រជុំនេះធ្វើឡើងនៅស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ហើយបានធ្វើឡើងនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៅពីក្រោយទ្វារបិទទ្វារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...