យេរ៉ូសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ក្រុមចរចាអ៊ីស្រាអែល មួយកំពុងចូលរួម ក្នុងកិច្ចពិភាក្សាដោយប្រយោលនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ស្តីពីកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស រួមទាំងការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សាផងដែរ ។ ការិយាល័យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចាកំពុងធ្វើការនៅក្នុងទីក្រុងដូហា ដើម្បីសម្រេចបាននូវរាល់ ឱកាសសម្រាប់កិច្ច ព្រមព្រៀងមួយ រួមទាំងការបញ្ចប់ការប្រយុទ្ធគ្នាផងដែរ...
ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតប្រជែង រយៈពេល ៨ម៉ោង កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម ដែលមានសមត្ថភាព និងដែលអាចតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតថ្នាក់តំបន់ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ។ ពិធីប្រគល់ពានរង្វាន់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ “Cambodia National Cybersecurity Competition 2025”...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដោយមានការចូលរួមជាវាគ្មិន ពីសំណាក់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន កាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា។ ក្នុងឱកាសនេះ លោក...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការសម្រេចចិត្តដកការបិទផ្លូវនៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមានកម្រិត ខណៈដែលការរិះគន់អន្តរជាតិកើនឡើង ជុំវិញវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យចូលទៅក្នុងបរិមាណ “មូលដ្ឋាន” នៃអាហារសម្រាប់ប្រជាជនហ្គាហ្សា ដើម្បីការពារវិបត្តិអត់ឃ្លាន។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា ពេលណាជំនួយនឹងចាប់ផ្តើមចូល ឬតាមរយៈយន្តការអ្វីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានិង ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នៅមានវិស័យ សក្តានុពលជាច្រើន ដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀតបាន ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក...
ភ្នំពេញ ៖ ក្នុងរយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្រុមក្មេងទំនើង ជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជិត៦០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួង មហាផ្ទៃ លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង បានជាបន្តបន្ទាប់នេះគឺជាការបង្ហាញ...
ខេត្តកំពត ៖ ឧកញ៉ា សុខ ចន្ធី តំណាងឲ្យអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញមានវត្តមាន ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋដែលខ្វៈខាត សរុបមានចំនួន ៤០០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅសង្កាត់ កោះតូច ក្រុងបូកគោមានចំនួន...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងវេទិកា ដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រង តំបន់ទេសភាពជាមួយនឹង ធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព» លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់ លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា ការឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក គឺអាចធ្វើទៅបាន ប្រសិនបើអាមេរិក បដិសេធមិនអនុវត្តការ បង្ខិតបង្ខំលើទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនសិនហួ។ លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងជារដ្ឋមន្ត្រីការបរទេសលោក Sheikh Mohammed bin...