កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យ ឱ្យបានម៉ត់ចត់ក្នុង ការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំ ដែលការចងចាំនេះ មិនមែនកម្ពុជា មិនវិវឌ្ឍខ្លួនដើរទៅមុខនោះទេ ប៉ុន្តែក៏មិនត្រូវភ្លេច នូវអតីតកាលដ៏ឈឺចាប់ ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានស្លាប់ដោយសារខ្មែរក្រហម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃនោះដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត...
កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណជិត ៣០០នាក់ ។...
កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុក ជាមួយរថយន្តនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ លេខ៩៧និង៩៨។ ស្ថិតនៅចំណុចភូមិស្រល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា Beat ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1LC-1572 បើកបរដោយឈ្មោះ ធឿន ពុធធី ភេទប្រុស អាយុ២៤ឆ្នាំបានស្លាប់ភ្លាមៗ នៅនឹងកន្លែង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។ ការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនមានតែកម្ពុជា នោះទេ ដែលបានធ្វើសកម្មភាពគាស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមប៉ុណ្ណោះ សូម្បីប្រទេសចិន និងប្រទេស ជាច្រើនទៀត ក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិក អាស៊ាន ក៏បានធ្វើសកម្មភាព កាយភ្នំយកថ្មផងដែរ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនៅតំបន់ឱរ៉ាល់ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗ ខណៈដែលការបើកមុខ នៃការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម ដោលនយោបាយឈ្នះឈ្នះ ផ្តើមចេញពីតំបន់ឱរ៉ាល់មុនគេ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងនយោបាយឈ្នះឈ្នះ...
បរទេស៖កាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាននូវការការពារដែនអាកាស និងប្រព័ន្ធផ្កាយរណប ក្នុងអំឡុងពេលការប្រឈមមុខគ្នាផ្នែកយោធានាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោកAshok Kumar អគ្គនាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាសង្គ្រាមរួមគ្នាក្នុងទីក្រុង New Delhi បាននិយាយថា ប្រទេសចិនបានជួយប្រទេសប៉ាគីស្ថានក្នុងការរៀបចំប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឡើងវិញ ដែលអាចឱ្យពួកគេរកឃើញនូវការដាក់ពង្រាយទ័ព និងសព្វាវុធរបស់ឥណ្ឌាប្រកបដោយប្រសិទ្ធភាព។ លោកKumar បានប្រាប់ Bloomberg ទៀតថា ៖ចិនបានជួយពួកគេឱ្យដាក់ពង្រាយរ៉ាដាការពារដែនអាកាសរបស់ពួកគេឡើងវិញ ដូច្នេះរាល់សកម្មភាពដែលយើងធ្វើចេញពីផ្លូវអាកាសត្រូវបានដឹងជាមុនរួចទៅហើយចំពោះពួកគេ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ៦១៨លានដុល្លារសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសទៅលើគ្រាប់កាំភ្លើងធំ។ ជំនួយនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចាដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលបីឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែនផងដែរ។ ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺនឹងប្រើប្រាស់សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។ ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ដោយប្រទេសដាណឺម៉ាក...
កំពង់ស្ពឺ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ បានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង។ នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ)...