ភ្នំពេញ៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្មោត និងអ្នកដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និងខ្ចៅដៃឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៥:៣០នាទីល្ងាច ខាងមុខនេះហើយ។ ការអំពាវនាវបែបនេះបានធ្វើឡើង ក្នុងឱកាសលោក...
(ភ្នំពេញ)៖ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តសាងស្នាដៃលើឆាកអន្តរជាតិ ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជិត ២០ រូប មកពីផ្នែកផ្សេងៗ បានរួមដំណើរទៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដើម្បីទទួលយកមេដាយមាស និង មាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានជំនួបជាមួយដៃគូសហការណ៍នៅសហគមន៍អ៊ឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក ឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិ ក្នុងការផ្គត់ផ្គង់ផ្កាហឹបសម្រាប់ឧស្សាហកម្មផលិតស្រាបៀរ ក៏ដូចជាជំនាញលើបច្ចេកទេស និងគ្រឿងផ្សំលើរសជាតិភេសជ្ជៈផងដែរ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗនៅទ្វីបអ៊ឺរ៉ុបលើកនេះ មិនត្រឹមតែទៅទទួលស្នាដៃថ្មីរបស់ខ្មែរ និងពង្រឹងភាពស៊ីសង្វាក់ជាមួយដៃគូអាជីវកម្មក្រៅប្រទេសនោះទេ តែក៏ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យបុគ្គលិករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយល់ដឹងច្បាស់ពីដំណើរការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមនានា ពីដៃគូក្រៅប្រទេស ក៏ដូចជាចាប់យកបទពិសោធន៍ថ្មីៗ ពីគ្រប់ប្រទេសអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពស្តង់ដារបស់ក្រុមហ៊ុនខ្មែរ ឱ្យកាន់តែខ្លាំង៕
អ្នកបើកបររថយន្តតាក់ស៊ី នៅថៃ ទាមទារឱ្យរដ្ឋាភិបាល បិទសេវារថយន្ត Grab នៅព្រលានយន្តហោះ អាមេរិក នឹងមានយន្តហោះចម្បាំង បំបាំងកាយខ្លាំងបំផុត មិនធ្លាប់មានគឺ F-47 ដើម្បីទប់ទល់នឹង សង្គ្រាម ដែនអាកាសជាមួយចិន Updated៖ នាយករដ្ឋមន្ត្រីជប៉ុន បណ្តេញរដ្ឋមន្ត្រីកសិកម្ម ចេញពីតំណែង មុនពេលបោះឆ្នោត សភាជិតមកដល់ ឥណ្ឌូនេស៊ី មានបំណងក្លាយជាអ្នកផ្គត់ផ្គង់...
ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីបណ្តាពន្ធនាគារទាំងអស់ នារដូវវស្សានេះ ត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ ជាពិសេស ពន្ធនាគារងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ការណែនាំរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា របស់អគ្គនាយដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥...
ហែលស៊ីនគី៖ លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជាតិ Yle ថាកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហែលស៊ីនគី។ លោកបានលើកឡើងថា កិច្ចពិភាក្សាទំនងជានឹងរួមបញ្ចូលតំណាងមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដោយហៅកិច្ចប្រជុំដ៏មានសក្តានុពលជាជំហានវិជ្ជមានឆ្ពោះទៅរក ការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបានបន្ដថា “វាទំនងណាស់ ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក។ លោក កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។...
កំពង់ធំ៖ លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានសហការជាមួយ និងក្រុមការងារមកពីនាយកដ្ឋាន ផលិតកម្មសត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យនិងវាយតម្លៃលើការស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ និងចិញ្ចឹមសត្វ និងការស្នើរសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ដែលត្រូវអស់សុពលភាពនាពេលខាងមុខនេះដើម្បីអោយស្របទៅ និងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ហើយក៍បានឆ្លៀតចុះពិនិត្យមើលពិសង្វាក់ផលិតកម្មសត្វ(សត្វទា)ដែលស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនេះលោក...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា តំបន់ទាំងអស់នៃតំបន់ហ្គាហ្សាស្ទ្រីប នឹងស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល ហើយក្រុមហាម៉ាស់ នឹងត្រូវកម្ចាត់ដោយការបញ្ចប់នៃ “ប្រតិបត្តិការ Gideon’s Chariots” ដែលកំពុងបន្តរបស់ខ្លួន។ លោក ណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីប្រតិបត្តិការនេះ ដែលលោកបានលើកឡើងថា បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្ដាហ៍ជា “ដំណាក់កាលចុងក្រោយ” នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ យុទ្ធនាការនោះត្រូវបានចាប់ផ្តើម...
តាកែវ ៖ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃព្រហស្បត្ត៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០២៥នេះ លោក វ៉ី សំណាង អភិបាល ខេត្តតាកែវ បានធ្វើការ ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបានជាដាច់ខាត ការនាំបន្លែផ្លែឈើ...
ភ្នំពេញ ៖ ការទទួលបានក្រុមហ៊ុន វិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរ នៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេស គឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្ត របស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...