ភ្នំពេញ ៖ ក្នុងឱកាសទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងប្រតិភូ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុងហ្សឺណែវ លោកវេជ្ជបណ្ទិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានកោតសរសើរ ដល់វិស័យសុខាភិបាលកម្ពុជា...
ភ្នំពេញ ៖ លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការ នៃសន្និសិទ្ធប្រធានសភា នៃអន្តរសភា (ISC) បានលើកសរសើរ ពីវីរភាព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលមាននការទទួលស្គាល់ទាំងនៅកម្ពុជា និងក្នុងពិភពលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
កណ្ដាល៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងសាធារណការចុះពិនិត្យស្ថានភាពផ្លូវ៣កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ ផ្លូវទាំងនោះរួមមាន៖ ១. ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ត ពាក់ស្លាកលេខ ព្រះសីហនុ 3A-3317 បុកសួនច្បារពុះចែកទ្រូងផ្លូវនិងផ្លាកសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី...
បរទេស៖ ទីក្រុងហាណូយ ប្រទេសវៀតណាម និង ទីក្រុងបាងកក ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងឆបោក អ្នកទេសចរកម្រិតខ្ពស់បំផុត, នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលដកស្រង់ដោយសារព័ត៌មាន CNBC ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា...
ភ្នំពេញ៖ បុគ្គលិកវេជ្ជសាស្រ្តចំនួន៨នាក់ មកពីតំបន់ស្វយ័ត Guangxi ប្រទេសចិន នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥ បានមកដល់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិក នៃក្រុមគ្រូពេទ្យជំនាន់ទី១១ នៃ”គម្រោងលុបបំបាត់ពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ” របស់មូលនិធិចិនGX ។ បើតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមវេជ្ជសាស្រ្តនឹងបំពេញ បេសកកម្មរយៈពេល៤៥...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសថៃ លោក Phumtham Wechayachai បានព្រមានអំពីលទ្ធភាព នៃរដ្ឋប្រហារនាពេលខាងមុខ ហើយលោកបានស្នើឱ្យភាគីទាំងអស់ សិក្សាពីប្រវត្តិសាស្ត្រ ដើម្បីពង្រឹងស្ថាប័ន ប្រជាធិបតេយ្យ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុង ឱកាសខួប១០ឆ្នាំ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពការងារ គម្រោងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៤៨ សម្រេចបាន ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នចំណុះអង្គការ នីតិប្រតិបត្តិ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការ គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ បើតាម សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលនាថ្ងៃ២០...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញអារម្មណ៍ នឹកស្រណោះគ្រា ដែលលំបាកក្នុងកាលៈទេសៈ មានសន្តិភាពផងមានសង្គ្រាមផង កាលពីអាណត្តិទី១ នៃរដ្ឋសភា ។ សម្តេចតេជោបានបង្ហាញអារម្មណ៍ នឹកស្រណោះនេះ បន្ទាប់ពីសម្តេចតេជោបានឃើញលោក ខៀវ កាញារីទ្ធ សមាជិករដ្ឋបានបង្ហោះរូបភាព មួយសន្លឹកដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់កម្ពុជា នៅក្នុងអាណត្តិទី១ នៃរដ្ឋសភាដែលមានសម្តេចផ្ទាល់...