បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។ ការប្រកាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់សហរដ្ឋអាមេរិកដោយក្នុងនោះ ជនសង្ស័យជានារីវ័យក្មេងម្នាក់ ត្រូវសន្តិសុខឃាត់ខ្លួនយកទៅឃុំខ្លួនរួចហើយផងដែរក្រោយព្យាយាម បាញ់រារាំងរថយន្តរបស់នាងភ្លាម។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺ នៅពេលដែលសន្តិសុខបានប្រទះឃើញរថយន្តមួយគ្រឿង បើកឆ្ពោះទៅច្រកទ្វារធំ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលការអភិវឌ្ឍន៍ និងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលសកល Golden Dome” ហើយចាត់វិធានការជាក់ស្តែង ដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ រវាងប្រទេសធំៗ និងរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងផែនការ របស់សហរដ្ឋអាមេរិកក្នុងការសាងសង់ ខែលការពារមីស៊ីល “Golden Dome” ពីលើសហរដ្ឋអាមេរិក។...