ភ្នំពេញ៖ កម្លាំងជំនាញនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចគ្រប់គ្រងគណនីTelegramគេហើយ បានផ្ញើសារឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន ៤០លានរៀល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំទិវាសុខភាពពេលមករដូវ នៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ខណៈ AHF អំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ។ ទិវាសុខភាពពេលមករដូវ មានគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ។ ទិវាសុខភាពពេលមករដូវកំពុង នឹងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៨ ខែឧសភា។ នាឱកាសទិវាសុខភាពពេលមករដូវនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាមេរិកបាននឹងកំពុងវាយតម្លៃលទ្ធភាព និងការចំណាយក្នុងការចាប់ផ្តើមឡើងវិញ នូវរោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអាល្លឺម៉ង់ ដែលធ្លាប់ត្រូវបានបញ្ឈប់ដំណើរការ មួយចំនួនឡើងវិញ។ សេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុប បាននឹងកំពុងតស៊ូជាមួយនឹង ការកើនឡើងនៃថ្លៃថាមពល និងការធ្លាក់ចុះសេដ្ឋកិច្ចដ៏យូរ។ ប្រទេសអាល្លឺម៉ង់បានប្រកាសបិទម៉ាស៊ីនរ៉េអាក់ទ័រ ចំនួនបីចុងក្រោយរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២៣មកម្ល៉េះ បន្ទាប់ពីការសម្រេចចិត្តរបស់សភាក្រោយទីក្រុង Fukushima ដើម្បីបញ្ឈប់ថាមពលបរមាណូ។ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិន្នផលឧស្សាហកម្មរបស់ ប្រទេសនេះស្ថិតនៅក្រោមសម្ពាធ ការអំពាវនាវឱ្យផ្លាស់ប្តូរគោលនយោបាយនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០នាក់ និងជនស៊ីវិលប្រមាណជា ១២០នាក់មកវិញកាលពីថ្ងៃសុក្រហើយ វាបានបន្ថែមថា ការដោះដូរនេះនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមក្រសួងបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែង ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានបង្កើនសកម្មភាពចារកម្ម នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ដោយប្រើប្រាស់កម្លាំងនយោបាយប្រឆាំង ដែលនៅក្នុងប្រទេស។ តាមរយៈការអះអាងនេះធ្វើឡើងចំពេលមាន ការប្រេះឆាផ្នែកការទូតកាន់តែខ្លាំងឡើង រវាងប្រទេសជិតខាង។ ភាពតានតឹងដ៏យូរអង្វែងរវាងហុងគ្រី និងអ៊ុយក្រែនបានកើនឡើងកាលពីដើមខែនេះ នៅពេលដែលប្រទេសទាំងពីរ បានបណ្តេញអ្នកការទូតចំនួន២នាក់រៀងៗខ្លួន បន្ទាប់ពីចោទប្រកាន់គ្នាទៅវិញទៅមកពីបទចារកម្ម។ លោក Orban...
មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងធ្វើការលើការបង្កើត តំបន់ការពារសន្តិសុខតាមបណ្តោយព្រំដែន របស់ប្រទេសជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ដោយសំដៅទៅលើតំបន់ការពារថា “ទីតាំងបាញ់របស់សត្រូវ កំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារកំពុងបន្ត” ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ពីភាពចាំបាច់ដើម្បីចាប់ផ្តើមការងារ ស្តារឡើងវិញនៅតំបន់ព្រំដែននៃទីក្រុង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ផ្ទាល់មួយជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ នៅមុនការចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៥ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រ។ លោកបានលើកឡើងថា “ភាពខុសគ្នាជាមូលដ្ឋាននៅតែមានរវាងពួកយើង។...
ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានបន្ត ហើយកំពុងធ្វើឱ្យមានវឌ្ឍនភាព ក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍របស់គាត់ លោក Cabello បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រគល់បេសកជនពិសេសលោក Richard...
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពឌីជីថលនាអនាគតរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា។ ការលើកឡើងរបស់ លោក...