ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់លោក...
ភ្នំពេញ៖ លោក ជា តុងហ៊ួរ បានអះអាងថា គោលដៅរបស់លោកធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់អាចទទួលបាននូវគំនិតជាក់ស្តែងនៅក្នុងសង្គម ជៀសវាងពួកគាត់ព្រាវៗមិនច្បាស់លាស់ ធ្វើឱ្យខាតពេលរាប់ឆ្នាំ ហើយពេលខ្លះទៀត បើពួកគាត់ព្រាវខុសកន្លែង គឺខាតទាំងពេល ខាតទាំងលុយកាសរាប់ម៉ឺនរាប់សែនដុល្លារ ជាប់បំណុលនៅធនាគារទៀត។ សៀវភៅផែនទីជីវិត គឺលោក ជា តុងហ៊ួរ បានចាប់ដៃ និងរួមសហការសរសេរ និងផលិតមកជាមួយអ្នកនិពន្ធជើងចាស់របស់កម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់អនុសាសន៍ ពន្ធបន្ថែម៥០ភាគរយផ្ទាល់ទៅ លើសហភាពអឺរ៉ុបទាំងមូលដោយលើកឡើងពីឱនភាពពាណិជ្ជកម្ម ២៥០ពាន់លានដុល្លារក្នុងមួយឆ្នាំជាមួយប្លុកនេះហើយ លោកក៏បានស្នើថា អត្រាថ្មីនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមិថុនានេះផងដែរ។ ដោយសរសេរនៅលើគណនីសង្គម Truth Social របស់គាត់កាលពីថ្ងៃសុក្រ លោក Trump បានស្នើថាសហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដំបូងសម្រាប់គោលបំណងចម្បង នៃការទាញយកអត្ថប្រយោជន៍ពីសហរដ្ឋអាមេរិកលើពាណិជ្ជកម្ម ហើយបាននិយាយថាប្លុកនេះគឺ...
ភ្នំពេញ៖ តាមផែនការដែលបានគ្រោងទុក នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួម...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនចាត់ទុកថា« ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។ ការចាត់ទុករបស់ប្រជាពលរដ្ឋខាងលើនេះ កើតមានឡើងដោយសារតែ ផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងៗ ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង...
ភ្នំពេញ៖ អតីតឧកញ្ញា ហេង សិទ្ធី ត្រូវបានបញ្ជូនពីបហរទេសរុស្ស៊ីមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមកដល់ទឹកដីកម្ពុជាភ្លាម កងកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានបញ្ជូន ហេង សិទ្ធី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ បុគ្គល ហេង សិទ្ធី បានប្រព្រឹត្តបទល្មើសនៅកម្ពុជាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោកលួចរត់ចេញទៅបរទេសកាលពីពេលនោះផងដែរ៕
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករដាំទុរេន ឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អ របស់ទុរេនកម្ពុជា។ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ឧសភា ដើម្បីក្តាប់ស្ថានភាពផលិតកម្ម...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន និងសូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទុកចិត្ត និងភាពកក់ក្តៅ។ ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតីបើកឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”...
ថ្ងៃទី២៤ ខែឧសភា “ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ” ដែលសហការរៀបចំដោយការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកនិពន្ធរបស់ចិន សមាគមអ្នកនិពន្ធនៃភូមិភាគស្វយ័ត Guangxi និងសមាគមអ្នកនិពន្ធនៃខេត្ត Guangdong បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi ។ អ្នកនិពន្ធ កវីនិងអ្នកបកប្រែចំនួន៤៦ រូបដែលមកពីប្រទេសអាស៊ាន៩និងតំបន់នានានៃប្រទេសចិនដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Qinghai ខេត្ត...