ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនចាត់ទុកថា« ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។ ការចាត់ទុករបស់ប្រជាពលរដ្ឋខាងលើនេះ កើតមានឡើងដោយសារតែ ផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងៗ ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង...
ភ្នំពេញ៖ អតីតឧកញ្ញា ហេង សិទ្ធី ត្រូវបានបញ្ជូនពីបហរទេសរុស្ស៊ីមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមកដល់ទឹកដីកម្ពុជាភ្លាម កងកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានបញ្ជូន ហេង សិទ្ធី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ បុគ្គល ហេង សិទ្ធី បានប្រព្រឹត្តបទល្មើសនៅកម្ពុជាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោកលួចរត់ចេញទៅបរទេសកាលពីពេលនោះផងដែរ៕
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករដាំទុរេន ឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អ របស់ទុរេនកម្ពុជា។ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ឧសភា ដើម្បីក្តាប់ស្ថានភាពផលិតកម្ម...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន និងសូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទុកចិត្ត និងភាពកក់ក្តៅ។ ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតីបើកឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”...
ថ្ងៃទី២៤ ខែឧសភា “ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ” ដែលសហការរៀបចំដោយការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកនិពន្ធរបស់ចិន សមាគមអ្នកនិពន្ធនៃភូមិភាគស្វយ័ត Guangxi និងសមាគមអ្នកនិពន្ធនៃខេត្ត Guangdong បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi ។ អ្នកនិពន្ធ កវីនិងអ្នកបកប្រែចំនួន៤៦ រូបដែលមកពីប្រទេសអាស៊ាន៩និងតំបន់នានានៃប្រទេសចិនដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Qinghai ខេត្ត...
ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ូ ថុង ដែលមានចំណងជើងថា «អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ក្រោមកិច្ចសហការរវាងទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIX ខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរ។ លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរំលេចពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើបេសកកម្មរបស់ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIX...
ខណៈពេលដែលកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវរវាងចិន និងអាមេរិកទើបទទួលបានលទ្ធផលវិជ្ជមាន ភាគីអាមេរិកក៏បានវិលត្រឡប់ទៅរកកលល្បិចចាស់ៗ ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិនឡើងវិញ។ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ចេញសេចក្តីណែនាំ ដែលប៉ុនប៉ងហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិននៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរក្រោមលេសដែលសន្មតថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើអនុត្តរភាពដោយឯកតោភាគីនិងគាំពារនិយមបែបនេះបានធ្វើផ្ទុយពីគំនិតឯកភាពរួមដែលឈានដល់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងចិន និងសហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លងសកល ហើយក៏បានដកហូតសិទ្ធិរបស់ប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបកុំព្យូទ័រជឿនលឿននិងបញ្ញាសិប្បនិម្មិតជាដើម ដែលបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មតិសាធារណៈអន្តរជាតិ...