ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា ប្រព័ន្ធការពារកាំជ្រួច “Golden Dome” ដែលត្រូវបានគ្រោងទុកដោយសហរដ្ឋអាមេរិក គឺជាផលិតផលថ្មីមួយទៀតរបស់គោលនយោបាយ “អាមេរិកដំបូង” និងមានគោលបំណងរក្សាអនុត្តរភាព។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានចុះផ្សាយដោយដកស្រង់ប្រភពរបស់វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា សកម្មភាពនេះគឺសំដៅគំរាមកំហែងដល់សន្តិសុខយុទ្ធសាស្ត្រនៃរដ្ឋអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិកជាមួយនឹងអរិភាព និងសម្រួលដល់ការប្រើប្រាស់សាច់ដុំយោធាវាយលុករបស់កងកម្លាំងសហរដ្ឋអាមេរិក។ គោលដៅយុទ្ធសាស្ត្រយោធា ដែលអាមេរិកដេញតាមគឺដើម្បីទទួលបានឧត្តមភាពយោធាជាមុនក្នុងគ្រប់មធ្យោបាយដោយបង្ហាញភាពត្រឹមត្រូវនៃចលនាតម្រង់ទិសអនុត្តរភាពរបស់ខ្លួន សម្រាប់ការកសាងអាវុធអវកាស និងការពន្លឿនការធ្វើយោធានៅលំហអាកាសនៅពីក្រោយពាក្យថា “ការការពារដីគោក” និងដើម្បីចាប់ផ្តើមការវាយប្រហារយោធាទៅកាន់រដ្ឋសត្រូវរបស់ខ្លួនតាមឆន្ទៈដោយពឹងផ្អែកលើកម្លាំងយោធា និងឧត្តមភាព ផែនការរបស់សហរដ្ឋអាមេរិក...
ជីណាន៖ ការផ្ទុះមួយបានកើតឡើងនៅក្នុងសាលសិក្ខាសាលារបស់ក្រុមហ៊ុនគីមីមួយ ក្នុងទីក្រុង Gaomi ខេត្តសានតុង ភាគខាងកើតប្រទេសចិននៅរសៀលថ្ងៃអង្គារនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបគ្រាអាសន្នកំពុងដំណើរការ នេះបើយោងតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នក្រុង៕ ប្រែសម្រួល ឈូក បូរ៉ា
កំពង់ស្ពឺ: លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែឧសភានេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ ដោយក្នុងនោះ លោក ជាម ច័ន្ទសោភ័ណ ត្រូវតែងតាំងជាប្រធានកិត្តិយសស.ស.យ.ក ខណៈលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន។ នាឱ្យកាសនោះដែរលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ...
បរទេស៖ កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងគៀវថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសុខចិត្តលក់ប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ បានផ្អាកការហោះហើរយន្តហោះរបស់ប៉ូលិសទាំងអស់ និងកំពុងរង់ចាំការត្រួតពិនិត្យសុវត្ថិភាពពេញលេញ បន្ទាប់ពីធ្លាក់ចំនួនពីរលើកក្នុងរយៈពេលតែមួយខែ បានឆក់យកជីវិតមនុស្ស ៩នាក់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kittharath Punpetch បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះទាំងអស់របស់នាយកដ្ឋានអាកាសចរណ៍ប៉ូលីសថៃ ត្រូវបានផ្អាកការហោះហើររហូតដល់យន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពថ្មី។ លោកបានថ្លែងថា «គ្រោះថ្នាក់ពីរលើកក្នុងមួយខែគឺជារឿងគួរឲ្យភ្ញាក់ផ្អើល...
ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្ម ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ 2024-2025...
ព្រះសីហនុ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង...
ព្រះសីហនុ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ ជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅ វិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយកាលពីថ្ងៃច័ន្ទថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងដែលបានខូចខាត កាលពីសប្តាហ៍មុនក្នុងអំឡុងថ្ងៃសម្ពោធនោះ គឺពេលនេះកំពុងត្រូវបានជួសជុល ដោយបន្ថែមថា កូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីម្នាក់ទៀត ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ខ្លួនលើ ឧបទ្ទវហេតុលិចនាវាចម្បាំងនៅថ្ងៃសម្ពោធនោះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសរសេរថា ក្រុមស៊ើបអង្កេតបានរាយការណ៍ពីការងាររបស់ខ្លួន ទៅគណៈកម្មការយោធាកណ្តាល...